ព័រទុយហ្គាល់៖ កីឡាករឆ្នើម Cristiano Ronaldo និងលោក Jose Mourinho បានធើ្វដំណើរទៅកាន់ប្រទេសកំណើត ព័រទុយហ្គាល់ ដើម្បីទទួលពានមួយក្នុងទីក្រុង Lisbon ។

Ronaldo ដែលស៊ុតបញ្ចូលទីបានចំនួន ៣៧គ្រាប់ ក្នុងការប្រកួតចំនួន ៣៥ គ្រប់កម្មវិធីរដូវកាលនេះ បានយកឈ្នះកីឡាករ Bernado Silva របស់ Manchester City និងអ្នកចាំទី Rui Patricio របស់ក្រុម Sporting CP ដើម្បីឈ្នះជ័យលាភីកីឡាករល្អជាងគេ របស់ប្រទេសព័រទុយហ្គាល់។

សម្រាប់គ្រូបង្វឹក របស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho វិញ បានទទួលពានរង្វាន់កិត្ដិយស ដែលរូបលោកបានធើ្វការងារជាអគ្គរដ្ឋទូតកីឡាបានយ៉ាងល្អប្រសើរដល់ប្រទេសព័រទុយហ្គាល់។ 

សូមបញ្ជាក់ថា ទាំង Ronaldo និង Mourinho ធ្លាប់ធើ្វការរួមគ្នា នៅក្លិបអធិរាជស Real  Madrid អំឡុងឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៣ ៕   

Ronaldo ទទួលពាននៅ ព័រទុយហ្គាល់
Mourinho (ស្ដាំ) ទទួលពាននៅ ព័រទុយហ្គាល់
Ronaldo ទទួលពាននៅ ព័រទុយហ្គាល់
Ronaldo ទទួលពាននៅ ព័រទុយហ្គាល់
Ronaldo ទទួលពាននៅ ព័រទុយហ្គាល់
Mourinho ទទួលពាននៅ ព័រទុយហ្គាល់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]