អេស្ប៉ាញ៖ កីឡាករឆ្នើម Cristiano Ronaldo កំពុងតែជាប់ក្រោមការស៊ើបអង្កេតរបស់ព្រះរាជអាជ្ញាទីក្រុង Madrid ពីបទគេចពន្ធទ្រព្យសម្បត្តិ។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កីឡាករសញ្ជាតិព័រទុយហ្គាល់ រូបនេះ ត្រូវបានព្រះរាជអាជ្ញាទីក្រុង Madrid ចោទប្រកាន់ថា លោកមិនបានបង់ពន្ធប្រាក់ខែជូនរដ្ឋពីចន្លោះឆ្នាំ២០១១ ដល់ ឆ្នាំ២០១៤ បើគិតជាប្រាក់សរុប ជាង ១៨លានដុល្លាអាមេរិកឯណោះ។

យ៉ាងណាមិញ ថ្មីៗនេះដែរ កីឡាករ Ronaldo បានសន្យាថា ខ្លួននឹងផ្តល់ជូនដល់នាយកដ្ឋានស៊ើបអង្កេតពន្ធដារចំនួន ៤,៦លានដុល្លារអាមេរិក ដើម្បីជាថ្នូរបញ្ចប់នូវសំណុំរឿងនេះ តែត្រូវបានខាងនាយកដ្ឋានបដិសេធ ហើយប្រកាសថា ពួកគេនឹងបន្តស៊ើបអង្កេតឲ្យដល់ទីបញ្ចប់។

គួរឲ្យដឹងថា កីឡាករ Ronaldo អាចនឹងប្រឈមមុខ ការជាប់ពន្ធនាគារផងដែរ ប្រសិនបើករណីក្រុមអ្នកស៊ើបអង្កេត រកឃើញថា រូបគេពិតជាមានកំហុសមែននោះ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី កីឡាករ Ronaldo នៅតែប្រកាន់ជំហរយ៉ាងស្អាតស្អំរបស់ខ្លួន ដោយបញ្ជាក់ថា ខ្លួនគ្មានកំហុសនោះទេ ហើយក៏មិនដែលគេចការបង់ពន្ធជូនរដ្ឋដោយចេតនានោះឡើយ ៕

Ronaldo ដើរចេញពីតុលាការនៅក្រុង Madrid
កីឡាករ Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]