អាមេរិក៖ បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា  ពាក់កណ្ដាលនៃមនុស្សទាំងអស់លើផែនដី (ប្រមាណ ៥ពាន់លាននាក់) នឹងអាចមានផលពិបាកដោយសារកង្វះខាតទឹកនៅ ៣០ឆ្នាំខាងមុខទៀត។ គ្រោះនេះនឹងកើតមានឡើងនៅឆ្នាំ ២០៥០ នៅពេលដែលចំនួនប្រជាជនកើនដល់ ១០ពាន់លាននាក់។

រូបតំណាង

គេបានបន្តថា ប្រភពទឹកជាច្រើនដូចជា បឹង ទន្លេ និងប្រភពផ្សេងៗទៀតនឹងមានការរីងស្ងួត ហើយការរីងស្ងួតនឹងនាំឲ្យកើតមានជម្លោះប៉ះពាល់ដល់បរិស្ថាន និងអាចមានគ្រោះថ្នាក់ទៅដល់មនុស្សជាតិទាំងមូល។

រូបតំណាង

ប្រភពទឹកទាំងនោះត្រូវបានកាត់បន្ថយដោយសារ ករធ្វើឧស្សាហកម្ម កំណើនប្រជាជន និងការប្រែប្រួលអាកាសធាតុជាដើម។

រូបតំណាង

គេបានបន្តទៀតថា ប្រទេសដែលមានសំណើម និងទឹកភ្លៀងច្រើន នឹងអាចមានគ្រោះទឹកជំនន់  ប៉ុន្តែប្រទេសដែលរីងស្ងួតនឹងកាន់តែខ្សត់ទឹក។ គេក៏បានបញ្ជាក់ផងដែរថា តម្រូវការនៃទឹកស្អាតមានការក់ើនឡើង ១ភាគរយជារៀងរាល់ឆ្នាំ។

រូបតំណាង

ក្នុងរបាយការណ៍នេះ អង្គការសហប្រជាជាតិ បានទទូចឲ្យប្រទេសទាំងអស់ ប្រកាន់យកគោលនយោបាយទាំងឡាយណាដែលជួយទ្រទ្រង់ដល់បរិស្ថាន ដូចជាការផ្ដល់ប្រាក់លើកទឹកចិត្តដល់សហគមន៍ទាំងឡាយ ដែលថែរក្សាបរិស្ថានបានល្អជាដើម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]