ចិន៖ គ្រូបង្រៀនជនជាតិចិនម្នាក់ ទទួលបានការគោរព និងកោតសរសើរយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ជាពិសេសប្រជាជនចិនរាប់លាននាក់តែម្តង ក្រោយគេដឹងថា រូបគាត់ខំតស៊ូជម្នះ ជួយបង្ហាត់បង្រៀនសិស្ស បើទោះបីជាក្នុងមួយសាលាដ៏ធំ មានកូនសិស្សតែម្នាក់ក្តី។

លោកគ្រូខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា Xu Zefeng មានអាយុ៥៤ឆ្នាំ គឺជាគ្រូបង្រៀនម្នាក់ នៅឯសាលាបឋមសិក្សា Youcheng Primary School ដែលស្ថិតនៅក្នុងភូមិទីជនបទ ដាច់ស្រយាលមួយកន្លែង នៅតំបន់ភាគកណ្តាលប្រទេសចិន។ សព្វថ្ងៃលោកគ្រូ Xu នៅសល់តែកូនសិស្សប្រុសម្នាក់ អាយុ ១១ឆ្នាំ ឈ្មោះ Xu Jiaqi ប៉ុណ្ណោះ ដែលរូបគាត់ខិតខំជួយបង្ហាត់បង្រៀន។

លោកគ្រូ Xu និងកុមារា Jiaqi

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោកគ្រូ Xu បានមកបង្រៀននៅសាលាបឋមសិក្សាខាងលើនេះ តាំងតែពីឆ្នាំ១៩៨២ មកម៉្លេះ។ បើគិតមកទល់ពេលនេះ រយៈពេលប្រហែល ៣៦ឆ្នាំហើយ។ កាលពីទសវត្សរ៍ឆ្នាំ៩០ លោកគ្រូបាននិយាយថា មានសិស្សច្រើនជាង ១០០នាក់ និងមានគ្រូបង្រៀនចំនួន ៩នាក់ បានមករៀននៅសាលាដាច់ស្រយាល លើភ្នំ Taihang ដ៏កំសត់មួយនេះ។

ប៉ុន្តែក្រោយៗមក ដោយសារតែ មានការផ្លាស់ប្តូរលំនៅដ្ឋានរបស់អ្នកស្រុកមួយចំនួន និងមានការកសាងសាលារៀនថ្មីផងនោះ នៅឯកណ្តាលក្រុង ទើបបានជាឪពុកម្តាយ ឬអាណាព្យាបាលសិស្សមួយចំនួនធំ បានចាប់ផ្ដើមបញ្ជូនកូនៗរបស់ពួកគេ ឲ្យទៅរៀននៅទីនោះវិញ ដើម្បីទទួលបានការសិក្សាអប់រំដែលល្អប្រសើរជាងនេះ។

ជាការពិតណាស់ លោកគ្រូ Xu លើកឡើងថា គ្រប់គ្នាបានចាកចេញពីទីនេះ ប៉ុន្តែមានតែ Jiaqi ម្នាក់ប៉ុណ្ណោះ ដែលជ្រើសរើសការស្នាក់នៅ និងសិក្សានៅទីនេះ។ Jiaqi គឺជាក្មេងប្រុសម្នាក់ ដែលត្រូវបានម្តាយរបស់គេបោះបង់ចោល តាំងតែពីគេនៅជាទារកមកម៉្លេះ។ ចំណែកឯ ឪពុករបស់គេវិញ ក៏បានចាកចោលគេផងដែរ ដើម្បីទៅធ្វើការងារនៅឯទីក្រុងផ្សេង។ សព្វថ្ងៃ កុមារា Jiaqi រស់នៅក្រោមការមើលថែទាំពីជីតារបស់គេ និងដើររើសអេតចាយ ដើម្បីយកប្រាក់ចិញ្ចឹមជីវិតតែប៉ុណ្ណោះ។

លោកគ្រូ Xu និងកុមារា Jiaqi

ថ្លែងប្រាប់កាសែតក្នុងស្រុក កុមារា Jiaqi បាននិយាយថា គេពិតជាមិនចង់ចាកចេញទៅណា ចោលលោកតា រួមទាំងលោកគ្រូដ៏មានទឹកចិត្តសប្បុរ របស់គេនោះឡើយ។ Jiaqi ពិតជាស្រលាញ់ និងព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចក្រែងគ្មាននរណាម្នាក់ ជួយមើលថែទាំអ្នកទាំងពីរ។

ប្រភពដដែលបន្តថា ជារៀងរាល់ថ្ងៃ លោកគ្រូ Xu បានជួយបង្ហាត់បង្រៀនកុមារា Jiaqi នូវមុខវិជ្ជាចំនួន៨ រួមមានដូចជា ភាសា គណិតវិទ្យា តន្រ្តី ក៏ដូចជាការអប់រំកាយ (ហាត់កីឡា) ជាដើម។ ដោយសារតែ សាលាមួយនេះ បានប្រែក្លាយជាទីដ៏ស្ងាត់ជ្រងំមានសិស្សរៀនតែម្នាក់ លោកគ្រូ Xu តែងតែចំណាយពេលជាច្រើនជាមួយនឹង Jiaqi ទៅលើការសិក្សាមេរៀននៅក្នុងថ្នាក់ និងសម្រាកលេងនៅខាងក្រៅផងដែរ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី នៅពេលនេះវិញ បន្ទាប់ពីព័ត៌មានដ៏កំសត់មួយនេះ ត្រូវបានសាយភាយច្រើន នៅលើបណ្តាញសង្គម ទីបំផុតកុមារា Jiaqi និងជីតារបស់គេ ក៏បានទទួលនូវអំណោយសប្បុរធម៌មួយចំនួន ពីសាធារណៈជនគ្រប់ទិសទី ដើម្បីឲ្យគេនិងជីតារបស់គេ អាចមានលទ្ធភាព ផ្លាស់ទៅរស់នៅក្នុងទីក្រុង និងអាចឲ្យ Jiaqi បានបន្តការចូលសិក្សានៅសាលារៀនល្អផងដែរ។ ជាហេតុធ្វើឲ្យលោកគ្រូ Xu បង្ខំចិត្តបិទទ្វារសាលា Youcheng Primary School តែម្តង ដោយសារតែ អស់សិស្សរៀន។

លោកគ្រូ Xu និងកុមារា Jiaqi

លោកគ្រូ Xu បានមានប្រសាសន៍ចុងក្រោយ ទាំងក្តុកក្តួលថា៖

រូបភាព៖ សាលា Youcheng Primary School
រូបថតកូនសិស្សកាលពីមុន
កុមារា Jiaqi
លោកគ្រូ Xu និងកុមារា Jiaqi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]