ភ្នំពេញ៖ ស្ថាប័នអប់រំ ១៤ មកពីប្រទេសណូវែលហ្សេឡង់ នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ ដើម្បីចូលរួមពិព័ណ៍ពីការសិក្សានៅ ណូវែលហ្សេឡង់រៀបចំជាលើកទី៦ ដោយស្ថាប័ន IDP Education នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ ២០១៨ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ខាងមុខនេះចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច។ ការចូលរួមពិព័ណ៍នេះមិនមានការគិតថ្លៃឡើយ។

ពិព័ណ៍ពីការសិក្សានៅណូវែលហ្សេឡង់នេះ ផ្តល់ជាវេទិកាដ៏ល្អបំផុតសម្រាប់ សិស្សនិស្សិត និង អាណាព្យាបាល ធ្វើការជួបផ្ទាល់ជាមួយ សាលា សាកលវិទ្យាល័យ និង ស្ថាប័នអប់រំល្បីៗមកពី ទូទាំងប្រទេសណូវែលហ្សេឡង់ចាប់ពីថ្នាក់ វិទ្យាល័យ ថ្នាក់បចេ្ចកទេស ឧត្តមសិក្សា និង ថ្នាក់ក្រោយឧត្តមសិក្សាផងដែរ។ ស្ថាប័នអប់រំ របស់ប្រទេសណូវែលហ្សេឡង់ទាំងនេះនឹង ធ្វើការណែនាំអំពីជម្រើសសិក្សានិងស្វែងយល់អំពីលទ្ធផលកម្មវិធីដែលរួមបញ្ចូល ទាំងជម្រើសអាជីពបន្ទាប់ពីបញ្ចប់ការសិក្សា។ បន្ថែមពីនេះទៀតសិស្សនិស្សិតអាចស្វែងយល់ តម្រូវការចុះឈ្មោះចូលរៀន ព័ត៌មានអំពីអាហារូបករណ៍ និង ការដាក់ពាក្យសុំទិដ្ឋាការទៅប្រទេសណូវែលហ្សេឡង់។

ពិព័ណ៍ពីការសិក្សានៅ ណូវែលហ្សេឡង់

អគ្គនាយកប្រចាំប្រទេសកម្ពុជារបស់ស្ថាប័ន IDP/ACE លោក ម៉ៅ ស្រេង បានមានប្រសាសន៍ថា៖ 

"ពិព័ណ៍ពីការសិក្សានៅណូវែលហ្សេឡង់នេះគឺជាវេទិកាដ៏ល្អមួយសម្រាប់និស្សិតកម្ពុជាពិចារណាការសិក្សានៅបរទេស។ សិស្សនិស្សិតកម្ពុជាកាន់តែច្រើនឡើងៗ កំពុងទទួលស្គាល់តម្លៃនៃការសិក្សានៅបរទេសដើម្បីផ្តល់នូវអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងអាជីពការងារ របស់ពួកគេហើយនៅពេលដែលប្រទេសកម្ពុជាបន្តអភិវឌ្ឍសេដ្ឋកិច្ចនិងធ្វើសមាហរណកម្មកាន់តែច្រើនជាមួយអាស៊ានការទទួលបានការអប់រំលំដាប់ពិភពលោកពីប្រទេសនូវែលសេឡង់អាចជាទ្រព្យដ៏មានសារៈសំខាន់មួយសម្រាប់សិស្សនិសិ្សតកម្ពុជាក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ‍"។

មន្រ្តីមណ្ឌលប្រលង IELTS ប្រចាំប្រទេសកម្ពុជា ក៏នឹងត្រៀមខ្លួន ផ្តល់ ប្រឹក្សាពី ការចុះឈ្មោះប្រលង និងការត្រៀមប្រលង IELTS។ ដោយឡែក មជ្ឈមណ្ឌលអូស្រា្តលីសម្រាប់ការបណ្តុះបណ្តាល (ACE) ក៏នឹងមានវត្តមានក្នុងកម្មវិធីនេះ ដើម្បីផ្តល់នូវព័ត៌មានទាក់ទងនឹងការសិក្សាភាសាអង់គ្លេស ដើម្បីត្រៀមខ្លួនបំពេញលក្ខខណ្ឌតម្រូវរបស់ស្ថាប័នអប់រំណូវែលហ្សេឡង់។

ពិព័ណ៍ពីការសិក្សានៅ ណូវែលហ្សេឡង់

ប្រធានផ្នែកទំនាក់ទំនងសិស្ស និស្សិតទៅសិក្សានៅក្រៅប្រទេស លោក ឈាង វ៉ាន់តាក់ បានមានប្រសាសន៌ថា៖

"យើងផ្តល់ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាកម្មដ៏ល្អបំផុតសម្រាប់ សិស្សនិស្សិត និង អាណាព្យាបាល"។

លោកបានមានប្រសាសន៍បន្ថែមថា៖

"គ្រឹះស្ថានអប់រំលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសណូវែលហ្សេឡង់ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ហើយមានកេរ្តិ៍ឈ្មោះថាជាប្រទេសដែលសុវត្ថិភាពក្នុងការស់នៅនិងមានបរិយាកាសសិក្សាល្អជាមួយវប្បធម៌ចំរុះជាជម្រើសដ៏ល្អក្នុងការសិក្សាសម្រាប់សិស្សនិស្សិត។ សិស្ស និស្សិតអាចធ្វើការក្រៅម៉ោងខណៈពេលដែលសិក្សានៅប្រទេសណូវែលហ្សេឡង់"។

ប្រទេសណូវែលហ្សេឡង់ ត្រូវបានក្លាយជាគោលដៅដ៏ពេញនិយមមួយ សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សាជារៀងរាល់ឆ្នាំ។

ស្ថាប័ន IDP Education មានបទពិសោធន៍ជាង ៤៩ ឆ្នាំដើរតួនាទីក្នុងការបញ្ជូនសិស្ស និស្សិតទៅសិក្សានៅឯបរទេស។ IDP Education គឺជាស្ថាប័នធំជាងគេបង្អស់លើពិភពលោកដែលបានផ្តល់ជូនសេវាកម្មសិស្សនិស្សិតអន្តរជាតិក្នុងការចុះឈ្មោះចូលរៀននៅប្រទេសនូវែលសេឡង់ដែលមានការិយាល័យសិស្សនិស្សិតជាង ១០០ នៅក្នុងប្រទេសជាង ៣២ ទូទាំងពិភពលោកហើយបានជួយសិស្សកម្ពុជាអោយទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ចាប់ពីឆ្នាំ ២០០៩. ស្ថាប័ន IDP Education ក៏ជួយសិស្សនិស្សិតឱ្យទៅសិក្សានៅប្រទេសអូស្ត្រាលី ប្រទេសកាណាដា ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិកផងដែរ។ ទាំងការផ្ដល់ប្រឹក្សានិងការជួយចុះឈ្មោះចូលរៀន ដែលផ្តល់ជូនទៅសិស្សនិស្សិតដោយ IDP គឺមិនគិតថ្លៃទេ។

ព័ត៌មានបន្ថែមស្តីអំពីការពិព័រណ៍សិក្សា
ទីកន្លែង៖ សណ្ឋាគារសូហ្វីតែលភ្នំពេញ
ពេលវេលា៖ ថ្ងៃ ពុធ ទី ២៨ ខែ មិនា ឆ្នាំ ២០១៨ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៤ល្ងាច
សម្រាប់ព៌ត័មានបន្ថែមទំនាក់ទំនង លោក ឈាង វ៉ាន់តាក់
តាមរយៈទូរស័ព្ទលេខ:០២៣ ២២២ ៣២៥
អ៊ីម៉ែល: [email protected]  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]