អាហ្សង់ទីន៖ Lionel Messi គឺជាកីឡាករបាល់ទាត់មួយរូប ដែលទទួលបានការស្រលាញ់ និងចូលចិត្ត ពីសំណាក់មហាជនទូទៅ នៅទូទាំងសកលលោក ដោយសារតែ កីឡាកររូបនេះ មានបច្ចេកទេសលេងយ៉ាងល្អនៅលើទីលាន ព្រមទាំងមានចរិតគួរឲ្យកោតសរសើរ នៅក្រៅទីលានថែមទៀតផង។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ ទទួលបានភាពជោគជ័យយ៉ាងខ្លាំង នៅក្នុងក្លិប Barcelona ប៉ុន្តែរូបគេមិនសូវជាកាក់កបប៉ុន្មានឡើយ សម្រាប់ការប្រកួតដណ្តើមយកពានរង្វាន់ ជូនជាតិមាតុភូមិរបស់ខ្លួន។

ដោយហេតុនេះហើយ ទើបបានជាមហាជនរាប់លាននាក់ នៅលើពិភពលោក បានបញ្ចេញអារម្មណ៍ពិតៗថា ពួកគេចង់ឲ្យកីឡាករ Messi ឈ្នះពានរង្វាន់ World Cup ដែលនឹងឈានចូលមកដល់ ក្នុងខែមិថុនា ខាងមុខនេះណាស់។

ជាមួយគ្នានេះដែរ កីឡាករ Lionel Messi ក៏បានបង្ហើបអារម្មណ៍របស់ខ្លួន នៅក្នុងកម្មវិធីទូរទស្សន៍មួយថា៖ 

កីឡាករ Lionel Messi
«ខ្ញុំបានឃើញគ្រប់ទីកន្លែង ថាតើមានមនុស្សប៉ុន្មាននាក់ ចង់ឲ្យខ្ញុំធ្វើបានល្អ និងឈ្នះពានរង្វាន់ World Cup លើកនេះ។ ជាការពិតណាស់ វាបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយវាក៏ជារឿងដ៏អស្ចារ្យមួយ នៅពេលដែលមនុស្សនៅគ្រប់ផ្នែកលើពិភពលោក កំពុងចង់ឲ្យប្រទេសអាហ្សង់ទីន និងរូបខ្ញុំក្លាយជាម្ចាស់ជើងឯក World Cup នោះ។ ខ្ញុំមានអារម្មណ៍ថា ការប្រកួតក្នុងកម្មវិធីនេះ គឺជាលើកចុងក្រោយហើយ ដែលកីឡាករគ្រប់រូបក្នុងក្រុមជម្រើសជាតិ អាចលេងជាមួយគ្នា។ ការឈានដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៣ដង មិនអាចជួយបានឡើយ។ ជាក់ស្តែងយើងពឹងផ្អែកទៅលើលទ្ធផល ប៉ុន្តែយើងតែងតែជួបរឿងអកុសល» ៕
កីឡាករ Lionel Messi និងមិត្តរួមក្រុម
កីឡាករ Lionel Messi និងមិត្តរួមក្រុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]