បរទេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur កំពុងតែពោរពេញទៅដោយកីឡាករវ័យក្មេង លំដាប់ពិភពលោកជាច្រើនរូប ហើយកីឡាករដែលមានភាពលេចធ្លោខ្លាំងជាងគេបំផុតនោះ គឺខ្សែប្រយុទ្ធជួរមុខរបស់ក្លិប កីឡាករ Harry Kane ។

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានក្លិបធំៗជាច្រើន បានបង្ហាញការចាប់អារម្មណ៍ ទៅលើខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស រូបនេះ ហើយបើសិនជាក្រុម Tottenham Hotspur យល់ព្រមលក់គ្រាប់ពេជ្ររបស់ខ្លួនមែននោះ គេនឹងអាចទទួលបានប្រាក់ច្រើនជាងពេលនៅដែលក្លិប Barcelona យល់ព្រមលក់កីឡាករ Lionel Messi ទៀតផង។

យោងទៅតាមរបាយការណ៍របស់ CIES Football Observatory ក្លិប Tottenham Hotspur នឹងអាចរកប្រាក់ចំណេញ បានយ៉ាងហោចណាស់ក៏ជាង ២៤៥លានដុល្លារអាមេរិក ដែលជាតម្លៃមួយថ្លៃបំផុត សម្រាប់លើកីឡាករក្នុងក្របខ័ណ្ឌកំពូលទាំង ៥នៅក្នុងទ្វីបអឺរ៉ុប។

ចំណែកឯកីឡាករសញ្ជាតិអាហ្សង់ទី Lionel Messi វិញ ត្រូវបានគេវាយតម្លៃថា រូបគេគឺជាកីឡាករដែលមានតម្លៃថ្លៃបំផុត ចំណាត់ថ្នាក់លេខ ២ ពោលគឺ នៅក្នុងតម្លៃជាង ២៤២លានដុល្លារអាមេរិក ដែលនៅក្រោយ Kane តែប៉ុន្មានលានដុល្លារអាមេរិកប៉ុណ្ណោះ។

ដោយឡែក កីឡាករដែលមានតម្លៃថ្លៃលេខ ៣ គឺកីឡាករ Dele Alli របស់ Spur ដែលមានតម្លៃជាង ២០២លានដុល្លារអាមេរិក ៕

កីឡាករ Harry Kane
Messi
កីឡាករ Dele Alli

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]