ភ្នំពេញ៖ កាលពីយប់មិញនេះ រឿងភាគដែលអ្នកគាំទ្រគ្រប់គ្នាទន្ទឹងរង់ចាំ រឿង «បិសាចគួរឲ្យស្រលាញ់» បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ហើយ។ ក្នុងនោះដែរ សម្រាប់ភាគទី១នៃរឿងភាគមួយនេះ ពិតជាទទួលការគាំទ្រច្រើនមែនទែន ពីសំណាក់អ្នកគាំទ្រទូទាំងប្រទេស។

ដោយឡែក ទន្ទឹមនឹងរឿង «បិសាចគួរឲ្យស្រលាញ់» កំពុងតែទទួលការគាំទ្រ ស្រាប់តែមហាជនបានឃើញ វីដេអូមួយទាក់ទងនឹងឈុតក្រៅឆាកនៃរឿងភាគមួយនេះ ត្រង់ឈុតខុសរបស់កញ្ញា រ៉េត ស៊ូហ្សាណា ជាតួអង្គឈ្មោះ ចូចូ ដែលធ្វើឲ្យអ្នកគាំទ្រទប់សំណើចមិនបាននោះទេ។

យ៉ាងណាមិញ ដោយផ្អែកលើវីដេអូនោះបានឲ្យដឹងថា ហ្សាណា បានថតខុសប្លង់ជាច្រើនដង ព្រោះនាងមិនអាចទប់សំណើចខ្លួនឯងបាន។ ម្យ៉ាងវិញទៀត អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែអស់សំណើចខ្លាំងនោះ ពេលដែលពួកគេឃើញសកម្មភាពរបស់ ហ្សាណា ព្យាយាមទប់អារម្មណ៍ ធ្វើខ្លួនកុំឲ្យសើច ដែលមើលទៅមុខរបស់នាងកំប្លែងមែនទែន។

ទោះជាយ៉ាងណាក្តី មហាជនពិតជាសរសើរដល់ការសម្តែងរបស់កញ្ញា រ៉េត ស៊ូហ្សាណា ព្រោះថានាងនៅមានវ័យក្មេងនៅឡើយ ហើយជាតារាចម្រៀងទៀត ប៉ុន្តែហ្សាណា នៅតែអាចសម្តែងបានយ៉ាងល្អសម្រាប់រឿងភាគមួយនេះ៕

កុំឲ្យខាតពេលយូរ ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា