ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់និងជ្រាបច្បាស់មកហើយថា នាយព្រែក ដែលជាតារាកំប្លែងតាំងតែពីក្មេង និងមានដុងពូកែកំប្លែង ដូចម្តាយ យាយយ៉យ ដែលជាតារាកំប្លែងជើងចាស់មានសមត្ថភាពខ្ពស់។

បច្ចុប្បន្នតារារូបនេះកាន់តែមានប្រជាប្រិយភាពខ្លាំងឡើង ស្របពេលម្តាយក៏ជោគជ័យខ្លាំងមិនស្ទើរ និងមានហាងឆេងខ្លាំង នៅក្នុងវិស័យសិល្បៈទោះបីជាម្តាយលោកមានវ័យកាន់តែចំណាស់ក្តី។

យ៉ាងណាមិញ នៅក្នុងបណ្តាញសង្គមរបស់នាយព្រែក តែងតែបង្ហោះរូបភាពជាមួយនឹងម្តាយ មិនថានៅទីណានោះទេ មិនត្រឹមតែប៉ុណ្ណោះ ឃើញថាលោកតែងតែតាមម្តាយ និងជូនគាត់ទៅនាមកណាជានិច្ច ពោលគឺនៅជាមួយម្តាយសឹងគ្រប់ពេល ក៏ប៉ុន្តែហាក់ដូចជាមិនសូវមានរូបភាព ជាមួយនឹងឪពុក និងបង្ហាញពីសកម្មភាពផ្សេងៗនោះទេ។

ជាក់ស្តែងពេលនេះ ពិតជាប្លែកដែលនៅក្នុងបណ្តាញសង្គមរបស់លោក បានបង្ហោះរូបភាពជាមួយនឹងឪពុក នៅក្នុងនោះលោកក៏បាននិយាយយ៉ាងដូច្នោះថា៖«ចង់សួរយូរហើយថា ហេតុអីកូនមុខមិនដូចប៉ា?»។

ជាពិសេស ក៏មានមតិជាច្រើន បាននិយាយថា ស្វាមីនាយ យ៉យ និងត្រូវជា ឪពុក នាយព្រែក ស្រស់សង្ហាមិនណយទេ ហើយនេះក៏ជា លើកទីមួយ ដែលនាយ ព្រែក បង្ហាញមុខ ឪពុកយ៉ាងដូច្នោះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោមនេះ៖ 

នាយព្រែក និងម្តាយ យាយយ៉យ
នាយព្រែក និងម្តាយ យាយយ៉យ
នាយព្រែក
នាយព្រែក និងឪពុក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក