អាហ្សង់ទីន៖ កីឡាករឆ្នើម Lionel Messi បានបង្ហើបពីគំនិតចង់ចូលនិវត្តន៍ពីជម្រើសជាតិរបស់ខ្លួន ប្រសិនបើប្រទេសអាហ្សង់ទីន មិនទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ World Cup ។

កីឡាករ Messi បានឈ្នះពានជាច្រើន ជាមួយក្រុម Barcelona ប៉ុន្តែរូបគេមិនអាចជួយឲ្យជម្រើសជាតិរបស់គេ ឈ្នះពានក្នុងព្រឹត្តិការណ៍អន្តរជាតិណាមួយទេ។ ដូច្នេះរូបគេក៏បានត្រៀមខ្លួនរួចជាស្រេចផងដែរ ក្នុងការដើរចេញពីឆាកជម្រើសជាតិមួយនេះ។

Messi បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនបានសុបិនអំពីការឈ្នះពាន World Cup នេះយូរមកហើយ ប៉ុន្តែខ្លួនបានបរាជ័យរហូត ដូច្នេះព្រឹត្តិការណ៍ World Cup នៅប្រទេសរុស្ស៊ីឆ្នាំនេះ គឺជាឱកាសចុងក្រោយសម្រាប់រូបគេហើយ។

ប៉ុន្តែផ្ទុយទៅវិញ បើលោកនៅតែបរាជ័យ មិនអាចជួយឲ្យប្រទេសរបស់ខ្លួន លើកពាន World Cup បានទៀតនោះទេ លោកប្រហែលជាត្រូវចូលនិវត្តន៍ ពីក្រុមជម្រើសជាតិមែនទែនហើយ។ 

កីឡាករ Lionel Messi

គួរឲ្យដឹងថា កីឡាករ Messi ធ្លាប់បានចូលនិវត្តន៍ពីជម្រើសជាតិ ម្តងរួចទៅហើយ ក្រោយពីប្រទេសអាហ្សង់ទីន បានចាញ់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Copa America ក្រោមដៃប្រទេសឈីលី កាលពីឆ្នាំ២០១៦ កន្លងទៅ។

ប៉ុន្តែទាំងអ្នកគាំទ្រ រួមទាំងកីឡាករជម្រើសជាតិជាច្រើន បាននាំគ្នាបញ្ចុះបញ្ចូលកីឡាករវ័យ ៣០ឆ្នាំ រូបនេះ ឲ្យត្រលប់មកចូលលេង ឲ្យក្រុមជម្រើសជាតិវិញ ដែលក្រោយមកកីឡាករ Messi ក៏បានក្លាយជាផ្នែកដ៏សំខាន់មួយ ដែលជួយឲ្យប្រទេសអាហ្សង់ទីន បានកៅអីទៅលេងនៅ World Cup ក្នុងប្រទេសរុស្ស៊ីឆ្នាំនេះ ៕

Messi ក្រោយពីចាញ់ក្នុងព្រឹត្តិកាណ៍ Copa America
កីឡាករ Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]