ជប៉ុន៖ មនុស្សយន្ត Avatar ដែលដំណើរការដូចជាខ្លួនមនុស្សទី២ ដែលមនុស្សបញ្ជាពីចំងាយ ហើយធ្វើកាយវិការដូចអ្នកបញ្ជានោះ ត្រូវបានគេឃើញមានតែនៅក្នុងភាពយន្តបែបវិទ្យាសាស្ត្រប៉ុណ្ណោះ។ ក៏ប៉ុន្តែវាកំពុងក្លាយទៅជាការពិតហើយ។ 

មនុស្សយន្ត Avatar ដែលមានរាងដូចមនុស្សអាចមានឧបសគ្គច្រើនក្នុងការបង្កើត ព្រោះការរក្សាលំនឹងរបស់មនុស្សយន្តគឺជារឿងដ៏ពិបាកមួយ។ ដូចនេះហើយបានជាមូលនិធិ X Prize បានប្រកាសប្រាក់រង្វាន់១០លានដុល្លារសម្រាប់អ្នកវិទ្យាសាស្ត្រណាដែលអាចបង្កើតវាបានមុនឆ្នាំ ២០២១។

ផ្លាកសញ្ញានៃកម្មវិធីប្រកួត

មូលនិធិនេះមិនបានប្រាប់ឲ្យប្រាកដថាមនុស្សយន្តនេះត្រូវមានលក្ខណៈយ៉ាងណាខ្លះនោះទេ គេត្រឹមតែបានប្រាប់ថាមនុុស្សយន្ត Avatar  នឹងត្រូវតែអាចឲ្យមនុស្សមើលឃើញ ស្ដាប់ឮ  ប៉ះបាន និងទទួលអារម្មណ៍ពីអ្វីៗជុំវិញខ្លួនពីចំងាយយ៉ាងតិច ១០០គីឡូម៉ែត្រ។ ហើយ Avatar ​ក៏ត្រូវតែអាចធ្វើរឿងជាច្រើនដែលមនុស្សអាចធ្វើបានដែរ។  រង្វាន់សម្រាប់ការប្រកួតនេះគឺបានផ្ដល់ឲ្យដោយជើងហោះហើររបស់ជប៉ុន ANA។

រូបតំណាង

គេបាននិយាយថាមូលនិធិមិនបានដាក់លក្ខខណ្ឌជាក់លាក់ណាមួយទេ ព្រោះគេចង់ឲ្យមានការឆ្នៃប្រឌិតពីអ្នកចូលរួមនេះ។ បើសិនជាគេចង់ធ្វើមនុស្សយន្តដែលមានរាងដូចមនុស្សក៏បាន  ប៉ុន្តែវាមិនមែនជារឿងចាំបាច់ទេ។

លើសពីនេះទៅទៀត មនុស្សយន្តដែលមានជើង ២ អាចមិនមានភាពមាំដែរ ព្រោះបច្ចេកវិទ្យាយើងនៅមានកម្រិត ដូចនេះហើយបើគេចង់បង្កើត Avatar ដែលមានកង់ ឬជើង៤ក៏បានដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]