បារាំង៖ Memphis Depay បានបង្ហើបពីមូលហេតុដែលធើ្វឲ្យគេមិនអាចជោគជ័យ នៅក្លិបបិសាចក្រហម Manchester United ក្រោយចំណាយពេលត្រឹម ១រដូវកាលនៅទីនោះ កាលពីឆ្នាំ២០១៦។ 

Memphis Depay

កីឡាករជម្រើសជាតិហូឡង់ រូបនេះ បានមកដល់ទឹកដី Old Trafford ក្នុងតម្លៃ ៣០លានផោន (៤២លានដុល្លារអាមេរិក) ក្រោយផ្ទេរពីក្រុម PSV កាលពីឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោក Luis Van Gaal ។

ក្រោយជាប់ឈ្មោះ ជាកីឡាករឆ្នើមក្នុងលីកកំពូលហូឡង់ ក្នុងរដូវកាល ២០១៤ ២០១៥ Depay មិនអាចនាំយកសមត្ថភាព ដែលខ្លាំងរបស់ខ្លួន មកអនុវត្ដន៍នៅក្របខ័ណ្ឌ Premier League បានឡើយ។ ដោយចំណាយពេលនៅអង់គ្លេស ត្រឹមមួយឆ្នាំ នឹងត្រូវលក់ចេញទៅឲ្យក្រុម Lyon ក្រោមការដឹកនាំរបស់លោក Jose Mourinho ក្នុងតម្លៃ ១៥លានផោន (២១លានដុល្លារអាមេរិក) ។  

Memphis Depay

យ៉ាងណាក្ដី ក្នុងរដូវកាលនេះ Depay ស៊ុតបញ្ចូលទីបានចំនួន ១៣គ្រាប់ និងបញ្ជូនបាល់បានចំនួន ៩គ្រាប់ មកហើយឲ្យ Lyon ខណៈសាមីខ្លួនផ្ទាល់ បាននិយាយរឿងមួយចំនួន នៅពីក្រោយមូលហេតុ ដែលរូបគេមិនជោគជ័យនៅ Old Trafford ។ 

Memphis Depay
«ខ្ញុំមិនអាចក្លាយជាអ្នកណាម្នាក់ទេ។ ខ្ញុំគឺជាខ្ញុំ។ ខ្ញុំខំណាស់ តែបើត្រលប់ទៅមើលអតីតកាលវិញនៅ Manchester ខ្ញុំមិនសប្បាយចិត្ដនឹងខ្លួនឯងទេ។ តើឲ្យខ្ញុំសប្បាយចិត្ដក្នុងនាមជាកីឡាករអាជីពដូចម្ដេចទៅ? ខ្ញុំមើលខ្លួនឯងក្នុងកញ្ចក់ ទាំងភាពមិនរីករាយ។ តែពេលនេះខ្ញុំសប្បាយចិត្ដជាមួយខ្លួនឯងវិញហើយ» ៕
Memphis Depay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]