រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​បានរ​ត់ទៅ​នៅផ្ទះ​ម្តាយ ហើយ​ចង​.​ក​នឹង​បង្កាន់ដៃ​ដែក​លោត​សម្លាប់​ខ្លួន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាង​មុខ​ផ្ទះ លេខ​៣២៨ ជាប់ និង​ផ្ទះសំណាក់​យីហោ​ហ្គ្រី​ន​ផាក តាម​បណ្តោយ​ផ្លូវ​២៧១ ក្រុម​ទី​២ ភូមិ​ទី​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។

បុរស​ខាងលើ​ឈ្មោះ ម៉​ម សុខ​សំណាង អាយុ​៣៣​ឆ្នាំ ជា​សន្តិសុខ​នៅ​ក្លឹ​ប​កម្សាន្ត

អេ​ប៉ិច ស្នាក់​នៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ មាន​ប្រពន្ធ​ឈ្មោះ ប៉ា​ជាតិ​ត្រា អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​ជាមួយ​គ្នា និង​មានកូន​ប្រុស​ចំនួន​ពីរ​នាក់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​ដែល​នៅ​យាម​ផ្ទះសំណាក់​ខាងលើ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ខាងលើ​អង្គុយ​លេង​តែ​ម្នាក់ឯង នៅ​ខាង​មុខ​ផ្ទះ​កើតហេតុ​ក្បែរ​បង្កាន់ដៃ​ផ្លូវ​ចូល​ក្រោមផ្ទះ ។

បុរស​ម្នាក់​ដែល​ត្រូវជា​បងប្រុស​បុរស​ចង​.​ក​សម្លាប់​ខ្លួន​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ តែ​មិនដឹង​ថា ឈ្លោះ​រឿង​អ្វី​នោះ​ទេ ។ លុះដល់​ព្រឹក​ថ្ងៃ​កើតហេតុ​បុរស​រង​គ្រោះ​ចេញពីផ្ទះ​របស់​ខ្លួន ដែល​នៅ​ម្តុំ​ជើងឯក មក​ផ្ទះ​កើតហេតុ​ដែល​ជា​ផ្ទះ​ម្តាយ​របស់​ខ្លួន ហើយ​បាន​ទូរស័ព្ទ​ទៅ​ប្រាប់​ប្រពន្ធ​របស់​ខ្លួន​ថា​«​អញ​លេបថ្នាំ​សម្លាប់​ខ្លួន​ហើយ មើលថែ​កូន​ផង​» ។ លុះដល់​ល្ងាច​ថ្ងៃ​កើតហេតុ​ប្រពន្ធ​របស់​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​កើតហេតុ​ដែល​ជា​ផ្ទះ​ម្តាយក្មេក ដើម្បី​ហៅ​ប្តី​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​ប្តី​ប្រកែក​មិន​ព្រម​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯជើង​ឯក​ជាមួយ នឹង​ប្រពន្ធ​នោះ​ទេ ទោះជា​ប្រពន្ធ​អង្វរ​យ៉ាងណា​ក៏​ដោយ ក្រោយមក​នារី​ជា​ប្រពន្ធ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ ។

រហូត​មក​ដល់​ម៉ោង​៩​យប់​ថ្ងៃ​កើតហេតុ​បុរស​រង​គ្រោះ​បាន​យក​កៅអី​ទៅ​អង្គុយ​នៅ​កន្លែង​កើត​ហេតុតែ​ម្នាក់ឯង ពេល​នោះ​ម្តាយ​របស់​បុរស​រង​គ្រោះ​បាន​ហៅ​ចូល​មក​ក្នុងផ្ទះ ដើម្បី​បិទទ្វារ​ដេក តែ​បុរស​រង​គ្រោះ​មិន​ព្រម​ចូល​នោះ​ទេ​ដោយ​និយាយ​ថា « នៅ​អង្គុយ​លេង​មួយ​ភ្លែត​សិន​» ហើយ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​សម្រាក​នៅ​ខាង​មុខ​ផ្ទះ​អស់​ទៅ ។ លុះដល់​វេលា​កើតហេតុ​ក៏​មាន​គេ​ទៅ​ប្រាប់​ពួក​គាត់​ថា បុរស​រង​គ្រោះ​បាន​យក​ទុយោ​ទឹក​ចង​.​ក​ជាប់​នឹង​បង្កាន់ដៃ​ផ្លូវ​ចូល ទៅ​ខាងក្រោម​ផ្ទះ ស្លាប់​បាត់​ទៅ​ហើយ ។

ប្រ​ព​ភ​ដដែល​បាន​បន្ត​ថា កន្លង​មក​បុរស​ខាងលើ​តែងតែ​ឈ្លោះប្រកែក​ជាមួយ និង​ប្រពន្ធ​ជា​ញឹកញាប់ និង​តែ​តែង​មក​សុំ​លុយ​ម្តាយ​របស់​ខ្លួន​រហូត ថែម​ទាំង​ធ្លាប់​យក​ម៉ូតូ​របស់​បងប្អូន​ទៅ​បញ្ចាំ​អស់​ចំនួន​៥​គ្រឿង​មក​ហើយ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សព​ជន​រង​គ្រោះ​ឃើញ​ថា ពិតជា​ស្លាប់​ដោយសារ តែ​ការ​ចង​.​ក​ពិតប្រាកដ​មែន ។ បន្ទាប់​មក​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​សន្សំ​កុសល ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ៕

រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ
រូបភាពក្នុងថ្ងៃកើតហេតុ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]