អាមេរិក៖ មនុស្សមួយចំនួនមានការពេញចិត្តនឹងបច្ចេកវិទ្យាថ្មី ដោយការបញ្ជាឲ្យរថយន្តធ្វើការបើកបរដោយខ្លួនវា ប៉ុន្តែមនុស្សមួយចំនួនទៀត បែរជាយល់ថា ការធ្វើបែបនេះមិនល្អទៅវិញ ដោយសារគេគិតថាវាមានគ្រោះថ្នាក់ខ្លាំងពេក។

កាលពីពេលថ្មីៗនេះ ករណីដ៏រន្ធត់មួយបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ដែលមានជាប់ទាក់ទងនឹងរថយន្តស្វយ័ត ឬឡានអត់តៃកុងរបស់ក្រុមហ៊ុន Uber។ ក្នុងពេលនេះ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ។

សេចក្តីរាយការណ៍ព័ត៌មានបានឲ្យដឹងថា រថយន្តស្វយ័ត (បើកបរដោយខ្លួនឯង) របស់ក្រុមហ៊ុន Uber មួយគ្រឿងបានធ្វើដំណើរទៅទិសខាងជើង បន្ទាប់មកបានទៅបុកស្ត្រីម្នាក់ដែលកំពុងឆ្លងថ្នល់។ ជាអកុសលស្ត្រីរងគ្រោះដែលមានឈ្មោះថា Elaine Herzberg អាយុ ៤៩ឆ្នាំ បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយសារ របួសរបស់នាងធ្ងន់ធ្ងរពេក។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Uber នៅអាមេរិកបានប្រាប់សារព័ត៌មានថា ពួកគេបានជ្រាបពីឧបទ្ទវហេតុនេះហើយ ដូច្នេះពួកគេនឹងសហការជាមួយអាជ្ញាធរយ៉ាងពេញទំហឹង។ គួរឲ្យដឹងផងដែរថា ក្នុងពេលនេះក្រុមហ៊ុន Uber បានផ្អាកប្រតិបត្តិការឡានស្វយ័តរបស់ខ្លួននៅទីក្រុង Phoenix ទីក្រុង Pittsburgh ទីក្រុង San Francisco និងទីក្រុង Toronto ជាបណ្តោះអាសន្នសិន៕ 

ស្ត្រីរងគ្រោះ
កន្លែងកើតហេតុ
កន្លែងកើតហេតុ
កន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]