ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបច្បាស់រួចមកហើយថាតារាសម្តែងអ្នកនាង គង់ ចាន់ស្រីមុំ កំពុងពរពោះកូនជាលើកដំបូងរបស់នាង ជាមួយនឹងស្វាមីសំណព្វចិត្តគឺលោក គឹម សីហា។

ជាក់ស្តែង តារាសម្តែងស្រីរូបនេះ ក៏ទទួលបាននូវការថ្នាក់ថ្នម និងការយកចិត្តទុកដាក់ខ្លាំងមែនទែនពីស្វាមីរបស់ខ្លួន សូម្បីតែធ្វើការងារធ្ងន់អ្វីបន្តិចក៏មិនបានដែរ។ ហើយថ្មីៗនេះអ្នកនាង គង់ ចាន់ស្រីមុំ ក៏បានថតរូបអនុស្សាវរីយ៍ បង្ហាញក្បាលពោះពេលកំពុមានកូន ក្នុងឈុតសម្លៀកបំពាក់បែបសម័យទំនើប។

ស្រីមុំ និងស្វាមី ក្នុងឈុតបែបសម័យទំនើប

ប៉ុន្តែស្របជាមួយគ្នានេះ គូស្វាមីភរិយាតារារបស់អ្នកនាង គង់ ចាន់ស្រីមុំ ក៏មិនបានភ្លេចប្រពៃណីដូនតាខ្មែរយើងដែរ ដោយកាលពីម្សិលមិញនេះ គេក៏ឃើញអ្នកនាង និងស្វាមី បាននាំគ្នាថតរូបភាពអនុស្សាវរីយ៍ នៅក្នុងឈុតសម្លៀកបំពាក់បុរាណបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត និងផ្អែមល្ហែមជាមួយគ្នាណាស់។

ហើយទោះបីជាផ្ទៃពោះកាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងណាក៏ដោយ ក៏អ្នកនាង គង់ ចាន់ស្រីមុំ នៅតែព្យាយាមស្លៀកពាក់ឈុតបុរាណខ្មែរថតរូបភាព ទុកជាអនុស្សាវរីយ៍ជាមួយនឹងស្វាមីជាទីស្រលាញ់ផងដែរ មុនពេលសម្រាលកូន៕

ទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖   

ស្រីមុំ ក្នុងឈុតបុរាណ
ស្រីមុំ ក្នុងឈុតបុរាណ
ស្រីមុំ ក្នុងឈុតបុរាណ
ស្រីមុំ ក្នុងឈុតបុរាណ
ស្រីមុំ ក្នុងឈុតបុរាណ
ស្រីមុំ ក្នុងឈុតបុរាណ
ស្រីមុំ ក្នុងឈុតបុរាណ
ស្រីមុំ ក្នុងឈុតបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]