ភ្នំពេញ៖ កញ្ញា រូបស្រស់សម្រស់បាន ដួង ម៉ានិច កំពុងត្រូវប៉ាន់ខ្លាំង ជាមួយការសម្ដែងភាពយន្តខ្មែរ នាពេលបច្ចុប្បន្ន  ក្នុងនោះស្នាដៃសម្ដែងរឿង របស់នាងជាច្រើន រមែងទទួលបានការគាំទ្រ ខ្លាំងមិនចាញ់តារាដទៃឡើយ។

ជាងនេះទៅទៀត មួយរយៈក្រោយនេះ គេសង្កេតឃើញថា  តារាសម្ដែងលំដាប់ជួរមុខរូបនេះ កំពុងមានភាពមមាញឹកខ្លាំង ជាមួយការងារសិល្បៈ មិនថា ការថតរឿង ថតស្ពត ឬចូលរួមក្នុងកម្មវិធីនានា នោះទេ។

ដូចម្សិលមិញនេះដែរ  វត្តមានកញ្ញា ក៏បានបង្ហាញខ្លួន ក្នុងកម្មវិធី សម្ពោធរោងកុនមួយកន្លែង ក្នុងរាជធានីភ្នំពេញ ហើយអ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍នោះ ចំពោះស្ទីលតុបតែងខ្លួន របស់នាងក្រមុំរូបនេះ ពិតជាមានភាព លេចធ្លោ មិនធម្មតាឡើយ ។

ក្នុងនោះ តួស្រីក្នុងរឿង «ពស់កេងកង» កញ្ញា ម៉ានិច ក៏បានបង្ហាញរាង ក្នុងឈុតវែងអូសដី អមជាមួយស្នាមញញឹមយ៉ាងស្រស់ ធ្វើឲ្យសម្រស់នាង កាន់តែមានភាពទាក់ទាញខ្លាំង ថែមមួយកម្រិតទៀត បើទោះបីជា ស្បែករបស់នាង មិនសូវស ដូចគេក៏ដោយ។

ជាក់ស្ដែង មួយឈុត ដែល ម៉ានិច គ្រងលើកនេះ ពិតជាស្រស់ស្អាត​ សាកសមនឹងរូបរាងរបស់ នាងខ្លាំងពិតមែន ជាហេតុធ្វើឲ្យគ្រប់គ្នា អត់ទ្រាំមិនសរសើរនាង មិនបាន៕ 

ចង់ជ្រាប កាន់តែច្បាស់ទស្សនា វីដេអូខាងក្រោម៖ 

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច