ភ្នំពេញ៖ នាពេលបច្ចុប្បន្ន សន្ទុះនៃប្រជាប្រិយភាពរបស់ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ជាមួយនឹង ទឹកដមសម្លេង ក្នុងការនិយាយយ៉ាងពិរោះ គួរឲ្យចង់ស្តាប់។ ចំណែកឯ តារាស្រីវ័យក្មេងទើបតែរះ អូនអ៊ីង ក៏មានភាពល្បីល្បាញ មិនណយដែរ ក្រោយពីនាង បានសម្តែងក្នុង រឿងភាគ «សិសិររដូវក្នុងបេះដូង»។

សម្រាប់អ្នកទាំងពីរ តាមការពិតទៅ មិនមែនបានជាប់សាច់ឈាមអ្វីនឹងគ្នានោះទេ តែ សម្រាប់រូបថតមួយសន្លឹក ដែលត្រូវបានក្រុមជាងថតលំដាប់អាជីព បានថតឲ្យពួកគេ គឺថា ធ្វើឲ្យ សម្រស់របស់អ្នកទាំងពីរ មើលកាន់តែយូរ កាន់តែស្រដៀងគ្នា ដូចកូនភ្លោះ។

ជាពិសេស ក្នុងរូបថតនោះ សូម្បីតែ ស្ទីលញញឹម ម៉ូតសក់ ការផាត់មុខ ក៏ដូចគ្នាដែរ។ ហើយវាជាលើកទីមួយផងដែរ ដែលអ្នកទាំងពីរ បានថតស្ទីល ដូចគ្នា ហើយក៏បានបង្ហាញថា ពួកគេ មានទម្រង់មុខ ពិតជាស្រដៀងគ្នាមែន៕ 

ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
ហ៊ិន ច័ន្ទនីរ័ត្ន
អូនអ៊ីង
អូនអ៊ីង
អូនអ៊ីង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហ៊ិន ច័ន្ទនីរ័ត្ន