(ភ្នំពេញ)៖ បើគិតមកទល់ពេលនេះ តារាកំប្លែង លោក សាន ម៉ៅ បានសម្រាលព្យាបានល នៅមន្ទីរពេទ្យកាលម៉ែត អស់រយៈពេល៣ថ្ងៃមកហើយ ដោយសារអាការៈជំងឺ របស់លោក បានរើឡើងវិញ កាលពីថ្ងៃទី ១៧ ខែមិនា កន្លងទៅ។ តាមការកត់សម្គាល់ ទោះបីជាលោក ត្រូវបានក្រុមគ្រួសារបញ្ចូល ទៅមន្ទីរពេទ្យទាន់ពេលវេលាក្ដី ប៉ុន្តែអាការៈជំងឺរបស់ លោក សាន ម៉ៅ ហាក់មិនទាន់វិលមកសភាពដើមនៅឡើយទេ ខណៈបច្ចុប្បន្ន លោកកំពុងស្ថិតក្រោមការតាមដាន ពីសំណាក់ក្រុមគ្រូពេទ្យ។

ក្រោយពេលបញ្ចូនទៅមន្ទីរពេទ្យ តារាកំប្លែង សាន ម៉ៅ ត្រូវបានគេដឹងថា លោកនៅតែមិនទាន់អាចនិយាយបាន រួមទាំងមានភាពលំបាកក្នុងការដកដង្ហើម ព្រោះតែអាការៈជំងឺឈាមក្រហម ធ្វើទុក្ខដំណាក់កាលធ្ងន់ធ្ងរគួរសម។ ចំណែកឯសភាពជំងឺ មានភាពប្រែប្រួល ធ្វើឲ្យវេជ្ជបណ្ឌិតពិបាកប៉ាន់ស្មាន វិនិច្ឆ័យ កំណត់រយៈពេលនៃការស្នាក់ នៅរបស់អ្នកជម្ងឺ ថានឹងត្រូវសម្រាលព្យាបាលនៅមន្ទីរពេទ្យ រយៈប៉ុន្មានថ្ងៃ ទើបជាសះស្បើយ នោះទេ។ កាលពីកន្លងមក តារាកំប្លែងជើងចាស់រូបនេះ ក៏ធ្លាប់ចូលមន្ទីរពេទ្យ ព្យាបាលជំងឺជារឿយៗ ប៉ុន្តែមិនសូវធ្ងន់ធ្ងរដូចលើកនេះឡើយ។

គួរបញ្ជាក់ថា លោក សាន ម៉ៅ ត្រូវបានគេស្គាល់ថា គឺជាតារាកំប្លែងចាស់វស្សាមួយរូប ដែលទទួលបានការស្រឡាញ់ រាប់អាន ពីសំណាក់មហាជន ព្រមទាំង មិត្តរួមសិល្បៈ ជាច្រើន៕

តារា​កំប្លែង​ សាន ម៉ៅ
តារា​កំប្លែង​ សាន ម៉ៅ
នាយក្រឹម ទៅមើល សាន ម៉ៅ
តារា​កំប្លែង​ សាន ម៉ៅ

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]