ភ្នំពេញ៖ តារាសម្តែងវ័យកេ្មងកញ្ញា ស៊ីន យូប៊ីន ហេតុតែស្រលាញ់អាជីពជាអ្នកសិល្បៈតាំងពីតូចៗមក បច្ចុប្បន្ននេះក៏បានប្រឡូកនៅក្នុងវិស័យសិល្បៈ ធ្វើជាតារាសម្តែងអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅមកហើយ ក្រោមការខិតខំប្រឹងប្រែងតស៊ូ។

ចំណែកឯដៃគូរបស់កញ្ញា ដែលគេតែងតែឃើញលេងរឿងជាមួយគ្នាជាញឹកញាប់ នោះគឺលោក ខាត់ វ៉ៃហាំង ដោយក៏មានអ្នកគាំទ្រជាច្រើននាក់សរសើរថា អ្នកទាំងពីរពិតជាសមគ្នាយ៉ាងខ្លាំង ប្រៀបដូចជាគូស្នេហ៍មួយគូ យ៉ាងផ្អែមល្ហែមដូច្នោះដែរ។

ក្រៅពីនេះ ពេលធ្វើដំណើរទៅណាមកណាម្តង គេក៏តែងឃើញលោក ខាត់ វ៉ៃហាំង យកចិត្តថែទាំកញ្ញា ស៊ីន យូប៊ីន ជាពិសេសផងដែរ លើសពីមិត្តរួមការងារ។

ជាក់ស្តែងនៅក្នុងកម្មវិធីសម្ពោធខ្សែភាពយន្តខ្នាតធំរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ» ដែលបានផលិតឡើងរួមគ្នាជាមួយនឹងប្រទេសថៃ តារាប្រុសរូបនេះ ក៏បានបណ្តើរកញ្ញា យូប៊ីន យ៉ាងត្រសង។

ងាកទៅមើលតារាស្រី ស៊ីន យូប៊ីន ឯណោះវិញ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ជាមួយនឹងឈុតខ្លីវាលបញ្ចេញសាច់ មានពណ៌ទឹកមាស ភ្លឺចាំងភ្នែកតែម្តង។

ដល់ពេលស្លៀករ៉ូបមួយនេះកញ្ញា ស៊ីន យូប៊ីន មានសាច់មានឈាមខ្លាំងណាស់ ឃើញសាច់ឡើងទ្រលុកទ្រលន់ គួរឱ្យស្រលាញ់មិនធម្មតាទេ៕

សម្រស់ស្រស់ស្អាត ហើយគួរឱ្យក្នាញ់បែបនេះ មិនឱ្យ​ខាត់ វ៉ៃហាំង តាមមើលថែយកចិត្តដាក់ជាមួយនាងយ៉ាងម៉េចកើត? 

តោះមកទស្សនារូបភាពគួរឱ្យក្នាញ់របស់នាង ដូចខាងក្រោមនេះទាំងអស់គ្នា៖   

កញ្ញា យូប៊ីន
កញ្ញា យូប៊ីន
កញ្ញា យូប៊ីន
កញ្ញា យូប៊ីន
កញ្ញា យូប៊ីន និង វ៉ៃហាំង
កញ្ញា យូប៊ីន និង វ៉ៃហាំង
កញ្ញា យូប៊ីន និងក្រុមការងារ
កញ្ញា យូប៊ីន និងក្រុមការងារ
កញ្ញា យូប៊ីន និងក្រុមការងារ
កញ្ញា យូប៊ីន ពេលសម្ពោធរឿង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង