អេស្ប៉ាញ៖ កីឡាករខ្សែការពារ Raphael Varane បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ក្រុមបិសាចក្រហម Man Utd កំពុងតែទាក់ទងភ្នាក់ងារ ចាត់ការទូទៅផ្ទាល់ខ្លួនរបស់លោក ដើម្បីរៀបចំការផ្លាស់ប្តូរក្លិប នៅចុងរដូវកាលនេះ។

គ្រូបង្វឹករបស់ក្រុម Manchester United លោក Jose Mourinho បានចាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៤ឆ្នាំ រូបនេះ យ៉ាងខ្លាំង ដោយសារតែ រូបគេបានបង្ហាញទម្រង់លេងដ៏ល្អឲ្យក្រុម Real Madrid ខណៈដែលលោក Mourinho គឺកំពុងតែត្រូវការកីឡាករល្អ ដើម្បីយកមកពង្រឹងផ្នែកការពារក្រុមខ្លួន Man Utd ផងដែរ។ 

កីឡាករខ្សែការពារ Raphael Varane
Robin Van Persie និង កីឡាករ Raphael Varane

គួរឲ្យដឹងថា កីឡាករ Raphael Varane បានផ្លាស់ប្តូរក្លិបមកលេងឲ្យ Real Madrid នៅក្នុងឆ្នាំ២០១១ ដោយលោក Jose Mourinho (កាលលោកនៅបង្វឹក Real Madrid) ផ្ទាល់ ជាអ្នកដែលទទូចឲ្យថ្នាក់ដឹកនាំ Real Madrid ទិញ កីឡាករសញ្ជាតិបារាំងរូបនេះ ពីក្រុម RC Lens ៕

Raphael Varane និង លោក Jose Mourinho
Raphael Varane និង លោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]