ភ្នំពេញ៖ រឿងរ៉ាវកំពុងតែកក្រើកពេញផ្ទៃប្រទេស និងជារឿងមួយដ៏រន្ធត់ អំពើឃាតកម្មកាប់ឡើងសុះសាច់ ទៅលើស្រ្តីរងគ្រោះម្នាក់ រួចជនដៃដល់ បានញាត់សពទាំងអាក្រាតកាយ ចូលទៅក្នុងធុងទឹកកក ហើយដឹកយកទៅទម្លាក់ចោលនៅគល់ស្ពាន។

មិនត្រឹមតែប៉ុណ្ណោះ រឿងមួយនេះពិតជាធ្វើឲ្យមហាជនក្នុងស្រុកទាំងអស់ពិតជាមានការព្រួយបារម្ហខ្លាំង និងអាចដក់ជាប់អារម្មណ៍អ្នកទស្សនាជាច្រើន ព្រោះថាទោះបីជាស្គាល់គ្នារយៈពេលច្រើនឆ្នាំយ៉ាងណាក្តី ក៏មិនដឹងថាចិត្តរបស់គេយ៉ាងណានោះទេ ដូចករណីដែលបានរៀបរាប់ខាងលើនេះយ៉ាងដូច្នោះ។

ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់អ្នកដឹកនាំវ័យក្មេងដ៏ល្បីឈ្មោះ លោក ឃុន ធារិទ្ធ ហៅ Rith Omega បានបង្ហោះសារ សាកសួរប្រិយមិត្តយ៉ាងដូច្នោះថា៖ «តើយល់យ៉ាងណាបើខ្ញុំចង់យកសាច់រឿងដែលកក្រើកក្រុងភ្នំពេញ សម្លាប់ស្ត្រីញាត់ចូលធុងទឹកកក មកធ្វើជាShort Film បែបកំសត់ ឃាតកម្ម នឹងអប់រំ សំរាប់បទ អ្នកណាឲ្យអូនទៅ (Black Valentine) របស់បងខេម?»។

នៅក្នុងនោះដែរ អ្នកគាំទ្រជាច្រើនក៏មានការគ្រាំទ្រយ៉ាងពេញទំហឹង ព្រោះអាចអប់រំ និងឲ្យមនុសុ្សគ្រប់គ្នា មានការប្រុងប្រយ័ត្នខ្លួនឲ្យច្រើនជាងមុន។ ក៏ប៉ុន្តែអ្នកគាំទ្រខ្លះទៀត ក៏បាននិយាយថា ធ្វើបែបនេះអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍គ្រួសាររបស់គេឲ្យកាន់តែឈឺចាប់៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាចម្រៀងរបស់ខេម ខាងក្រោមនេះ៖ 

អ្នកដឹកនាំល្បី ក្នុងផលិតកម្ម ថោន
អ្នកដឹកនាំល្បី ក្នុងផលិតកម្ម ថោន
លោក ខេម
លោក ខេម
សាររបស់Rith Omega

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម