កូរ៉េខាងត្បូង៖ ក្រសួងបច្ចេកវិទ្យាទូរគមនាគមន៍របស់ប្រទេសកូរ៉េខាងត្បូង កំពុងជំរុញឲ្យមានការធ្វើពាណិជ្ជកម្មអុីនធឺណេតល្បឿន ដប់ជីហ្គាបីត (10GB/s) ដែលមានន័យថាគេនឹងអាចទាញយកភាពយន្តទំហំធំៗ ក្នុងរយៈពេលត្រឹម ២ទៅ៣វិនាទីប៉ុណ្ណោះ។

ក្រសួងនេះបានឲ្យដឹងថា គេនឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយក្រុមហ៊ុនបច្ចេកវិទ្យា នៅក្នុងស្រុកដើម្បីប្រើសេវាកម្មអ៊ីនធឺណេតនេះឲ្យបាន។ គេគិតថាបចេ្ចកវិទ្យាអ៊ីនធឺណេតនេះគឺសំខាន់ណាស់សម្រាប់បច្ចេកវិទ្យាទំនើបផ្សេងៗទៀត ដែលមនុស្សយើងទើបតែបានបង្កើតដូចជា Virtual Reality និង Augmented Reality ជាដើម។

រូបតំណាង

នៅក្នុងគម្រោងនេះ ក្រសួងទូរគមនាគមន៍កូរ៉េចង់ត្រៀមខ្លួនជាមុន ដើម្បីសម្របជាមួយនឹងទូរគមនាគមន៍នៃអនាគត។

មន្ត្រីមកពីក្រសួងបច្ចេកវិទ្យាទូរគមនាគមន៍ម្នាក់បាននិយាយថា «​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រសួងសង្ឃឹមថាប្រទេសកូរ៉េនឹងអាចនៅតែរក្សាការប្រកួតប្រជែងជាមួយពិភពលោកបានក្នុងវិស័យនេះតាមរយៈពាណិជ្ជកម្មអ៊ីនធឺណេតល្បឿន 10Gb/s ដោយធ្វើការយ៉ាងជិតស្និតជាមួយវិស័យឯកជន និងវិស័យសាធារណៈ»។

តារាងប្រទេសដែលមានអុីនធឺណេតល្បឿនលឿន

កូរ៉េជាប្រទេសមានសេដ្ឋកិច្ចខ្លាំងជាងគេ ទី៤ក្នុងទ្វីបអាស៊ី និងមានល្បឿនអុីនធឺណេតលឿនជាងគេក្នុងលោក ហើយគេមានបំណងចង់គ្របដណ្ដប់ ៥០ភាគរយនៃប្រទេសរបស់គេ ជាមួយនឹងបច្ចេកវិទ្យាអុីនធឺណេតថ្មីនេះឲ្យបានត្រឹមឆ្នាំ២០២២៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]