(ភ្នំពេញ)៖ តារាចម្រៀងប្រុសប្រចាំផលិតកម្មថោន លោក ម៉ៅ ហាជី ថ្មីៗនេះ បែកធ្លាយដំណឹងថា លោកមានឱកាស ចេញទៅសម្ដែង នៅប្រទេសអូស្រ្ដាលី ជាលើកដំបូង ជាមួយនឹងអ្នកសិល្បពីរដួងទៀត ដែលជាមិត្តរួមអាជីពសិល្បៈនឹងគ្នា ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ នាពេលខាងមុខនេះ។

តាមប្រភពជិតស្និទ្ធនឹង តារាចម្រៀង លោក ម៉ៅ ហាជី បានខ្សឹបប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា បន្ទាប់ពីដឹងថា ខ្លួនមានឱកាស ទៅកើបទឹកប្រាក់ដុល្លារ នៅឯប្រទេសអូស្រា្ដលី ធ្វើឲ្យតារាចម្រៀងមានកំណើត មកពីខេត្តបាត់ដំបងរូបនេះ មានអារម្មណ៍រំភើបរីករាយ មិនស្ទើរ ព្រោះលោកមិនធ្លាប់ចេញទៅ ច្រៀងនៅឯទីនោះ ម្ដងណាឡើយ។ មិនត្រឹមតែបានចេញទៅបង្ហាញស្នាដៃ សិល្បៈខ្មែរ ទៅបង្ហាញនៅបរទេសនោះទេ លោក ម៉ៅ ហាជី ក៏អាចឆក់យកបានប្រជាប្រិយភាព ពីសំណាក់បងប្អូនខ្មែរ ឲ្យស្គាល់លោក កាន់តែច្រើនផងដែរ។ យ៉ាងណាមិញ គេមិនទាន់ដឹងច្បាស់ថា លោក ម៉ៅ ហាជី នឹងមានគម្រោងចេញទៅប្រទេសអូស្រ្ដាលី នាពេលណាឲ្យប្រាកដនៅឡើយទេ។

គួរបញ្ជាក់ថា តារាចម្រៀងលោក ម៉ៅ ហាជី ហាក់ក្ដោបក្ដាប់ការងារសិល្បៈច្រើនគួរសម ខណៈបច្ចុប្បន្នលោកមានបទចម្រៀងថ្មីៗ ជាបន្តបន្ទាប់ និងកម្មវិធីប្រគំតន្ត្រីតាមខេត្ត ពិធីមង្គលការ ជាដើម៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៅ ហាជី