ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ និងដឹងច្បាស់ហើយថា មួយរយៈកន្លងទៅនេះមានការភ្ញាក់ផ្អើលដោយសារតែឃើញមុខមាត់ក្មួយស្រីរបស់ កញ្ញាដេននី ក្វាន់ ស្រដៀងនឹងតារាថៃ Yaya Urassaya កូនកាត់ថៃ-ន័រវេស រហូតដល់អ្នកគាំទ្រហៅនាងថា យ៉ាយ៉ា ទី២។

ក្រោយពីល្បីដូច្នោះ ក៏មានសារព័ត៌មានក្នុងស្រុក និងប្រទេសថៃបានចុះផ្សាយ មិនត្រឹមតែប៉ុណ្ណោះ នាងល្អហួស ហៅយ៉ាយ៉ាទី២តែងមានមុខ និងមានឱកាសនៅក្នុងការឡើងកម្មវិធីមិនថាតូច ឫធំនោះទេ។

ក៏ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះឃើញថា ប្អូនស្រីហាក់ដូចជាបាត់មុខតែម្តង និងមិនសូវឃើញបង្ហោះវីដេអូរាំដូចកាលពីមុន តែពេលនេះក៏លេចមុខនាងម្តងទៀត នៅក្នុងកម្មវិធី សម្ពោធឃ្លាំងលក់ឡានរបស់គូស្នេហ៍កញ្ញា ដេននីក្វាន់ ដែលមានតារាជាច្រើនបានចូលរួម។

នៅក្នុងនោះដែរ ល្អហួស បានតែងខ្លួនយ៉ាងស្រស់ស្អាតក្នុងឈុតពណ៌ខ្មៅយ៉ាងស្អាត មើលទៅក្រមុំស្តូកតែម្តង រីឯមុខមាត់របស់នាងវិញក៏កាន់តែស្រស់ស្អាតខ្លាំងឡើង មិនត្រឹមតែប៉ុណ្ណោះ ពេលកញ្ញាដួង ម៉ានិច នៅពេលថតជិតប្អូនស្រីសម្រស់ពិតមិនចាញ់តារាប៉ុន្មានទេ៕ 

នាងល្អហួស និងYaya Urassaya
នាងល្អហួស
នាងល្អហួស
នាងល្អហួស និងដួង ម៉ានិច
នាងល្អហួស ពេលតែងខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់