បារាំង៖ កាលពីយប់មិញនេះ ក្លិប Paris Saint-Germain បានយកឈ្នះក្លិប Nice ទាំងប្រផុតប្រផើយ ក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតសប្តាហ៍ទី ៣១ នៃក្របខ័ណ្ឌកំពូលរបស់ប្រទេសបារាំង។

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ប៉ុន្មានថ្ងៃមុនការប្រកួត ខ្សែប្រយុទ្ធក្រុម Nice និងជាអតីតខ្សែប្រយុទ្ធក្រុម Man City កីឡាករ Mario Balotelli បានបង្ហើបថា ក្រុម PSG គ្មានអ្វីអស្ចារ្យនោះឡើយ ដោយគ្រាន់តែជាក្រុមមួយ ក្នុងចំណោមក្រុមដទៃទៀត ក្នុងក្របខ័ណ្ឌ Ligue 1 ប៉ុណ្ណោះ។

ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះ បានបន្ថែមទៀតថា ក្លិប PSG ថែមទាំងសមនឹងធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមស្នាដៃក្រុម Real Madrid ផងដែរ។

កីឡាករ Mario Balotelli
«ក្លិប PSG គឺដូចជាក្លិប Guingamp អីចឹង គ្រាន់តែជាក្រុមមួយនៅក្នុងក្របខ័ណ្ឌ Ligue 1 ប៉ុណ្ណោះ។ និយាយតាមត្រង់ទៅ ការប្រកួតតែមួយគត់របស់ក្រុម PSG ដែលខ្ញុំបានទស្សនា គឺនៅពេលដែលពួកគេប៉ះនឹងក្រុម Real Madrid ហើយពួកគេសមនឹងទទួលបរាជ័យណាស់ ព្រោះក្រុមអធិរាជសលេងបានល្អជាងពួកគេឆ្ងាយណាស់។ ក្លិប PSG គឺជាក្រុមដ៏ធំមួយ ព្រោះពួកគេមានកីឡាករល្អៗជាច្រើន ប៉ុន្តែក្លិប Lyon និងក្លិប Marseille ក៏មានកីឡាករល្អៗដែរ។ ប្រាក់អាចជួយឲ្យអ្នកទិញកីឡាករល្អៗបាន ប៉ុន្តែប្រាក់មិនអាចជួយឲ្យក្រុមបាល់ទាត់លេងល្អនោះទេ» Mario Balotelli និយាយ៕
Mario Balotelli ពេលប៉ះ PSG កាលពីយប់មិញ
Paris Saint-Germain ធ្លាក់ចេញពី UCL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]