ខេត្តព្រៃវែង៖ បន្ទាប់ពីទទួលបានជោគជ័យពីកម្មវិធី ការប្រគុំតន្ត្រីZT(ហ្សែតធី) ដើម្បីសម្ពោធ ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT របស់ក្រុមហ៊ុនស្យាមគូបូតា ខបភឺរ៉េសិន នៅខេត្តកំពង់ធំ កាលពីសប្តាហ៍មុនរួចមក។ ពេលនេះបានមកដល់ខេត្តព្រៃវែងហើយ ដោយជួបជាមួយកម្មវិធីប្រគុំតន្ត្រីដែលមានការចូលរួមពីតារាចំរៀងមកពីផលិតកម្មថោនដែលមានដូចជា (កញ្ញា មាស សុខសោភា, លោក ម៉ៅ ហាជី,លោក ករុណាពេជ្រ, កញ្ញា លី អីវ៉ាធីណា, លោក ហាក់ រីខត...) និងតារាចម្រៀបល្បីៗជាច្រើនរូនទៀត ដើម្បីបង្កើតភាពសប្បាយរីករាយ និងឈ្នះរង្វាន់ជាច្រើនផងដែល កាលពីថ្ងៃទី១៥ មិនា ២០១៨នៅទីធ្លាអតីតមន្ទីពេទ្យយោធាខេត្ត ហើយមានការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែល។

កម្មវិធីការប្រគុំតន្ត្រីZT

ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT ស៊េរីថ្មី មាន 2 ប្រភេទសម្រាប់លោកអ្នកជ្រើសរើសគឺ ZT ស្តង់ដារ មានថាមពលចាប់ពី 10 រហូតដល់ 15.5 កំលាំងសេះ និង ZT Pro មានថាមពលចាប់ពី 10 រហូតដល់ 15.5 កំលាំងសេះ ដែលមានរន្ធដោត USB សម្រាប់សាកថ្មទូរស័ព្ទ និងភ្លើងស៊ីញ៉ូឆ្វេងស្តាំ។

ជាមួយនឹងបចេ្ចកវិទ្យាផ្តាច់មុខរបស់គូបូតា “K-Tech” ម៉ាស៊ីនម៉ាស៊ូតថ្មីនេះមានកំលាំងកាន់តែខ្លាំង កាន់តែធន់ និងកាន់តែសន្សំសំចៃប្រេង មានសមត្ថភាពលើការងារធ្ងន់ៗ អាចធ្វើដំណើរលើចំងាយផ្លូវឆ្ងាយ និង បូមទឹកបានយ៉ាងពេញកំលាំង។ ការវិវត្តន៏ និង បច្ចេកវិទ្យាថ្មីនៃគ្រឿងយន្តកសិកម្ម បានក្លាយជាកត្តាដ៏សំខាន់ដែលនិងជួយប្រជាកសិករទទួលបានប្រសិទ្ធិភាព និងភាពងាយស្រួលក្នុងការធ្វើការងារជាអតិបរមា។ គូបូតាបានធ្វើអោយប្រសើរនូវការរចនារូបរាង ដែលកាន់តែរលើបរលោង និងកាន់តែទំនើបជាមួយនិងកំរបកោង Pop up ថ្មីនៅលើស៊ីទែនប្រេងម៉ាស៊ូតត្រូវបានរចនាឡើង ដ៏ល្អឥតខ្ចោះដែលជួយការពារធូលី, ភក់ ហើយកាន់តែងាយស្រួលប្រើមួយកម្រិតទៀត។ ក្រុមហ៊ុនក៏បានដំឡើងអំពូលភ្លើងមុខ ប្រភេទ LED ដែលធ្វើអោយកាន់តែមានសុវត្ថិភាពសំរាប់ការងារពេលយប់។ ជាងនេះទៅទៀត ដើម្បីផ្តល់នូវរចនាបថជីវិតទំនើប និងពង្រឹងភាពងាយស្រួល ក្រុមហ៊ុនក៏បានដំឡើងរន្ធ USB សំរាប់ប្រើប្រាស់ឧបក្ករណ៏អេឡិចត្រូនិច និង កន្លែងត្រួតពិនិត្យម៉ាស៊ូតនៅក្នុងធុងប្រេងដែលអាចអោយអ្នកប្រើប្រាស់ពិនិត្យមើលកំរិតប្រេងដោយមិនចាំបាច់បើកកំរបប្រេងមើល។

ម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មីនេះមានលក់នៅលើទីផ្សារហើយ ដោយមានការធានារយះពេល៣ឆ្នាំសម្រាប់សេវាកម្មក្រោយការលក់។ ព័ត៍មានបនែ្ថមពីម៉ាស៊ីនម៉ាស៊ូតគូបូតា ZT សូមទាក់ទងភ្នាក់ងារចែកចាយម៉ាស៊ីនម៉ាស៊ូត និងគោយន្តដើរតាម ត្រាឆាង ដែលនៅជិតលោកអ្នក ឫ ទូរស័ព្ទទៅកាន់ផែ្នកសេវាកម្មបន្ទាន់គូបូតាលេខ 1800-20-1747 (ឥតគិតថ្លៃ)។

ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT ស៊េរីថ្មី ខ្លាំងពេញកម្លាំង!

គូបូតា ធ្វើឲ្យការងារកសិកម្មប្រើសើរឡើង! 

ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT ស៊េរីថ្មី ខ្លាំងពេញកម្លាំង
ម៉ាស៊ីនម៉ាស៊ូតគូបូតា ZT ស៊េរីថ្មី ខ្លាំងពេញកម្លាំង
កម្មវិធីការប្រគុំតន្ត្រីZT
កម្មវិធីការប្រគុំតន្ត្រីZT
កម្មវិធីការប្រគុំតន្ត្រីZT
កម្មវិធីការប្រគុំតន្ត្រីZT
កម្មវិធីការប្រគុំតន្ត្រីZT
កម្មវិធីការប្រគុំតន្ត្រីZT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]