រាជធានីភ្នំពេញ ៖ សម្រាប់​កម្ម​វិធី​អា​ណា​ចក្រ​តារា​ ដែល​រៀបចំ​ដោយ​​ក្រុមហ៊ុន​ Sabay កាលពី​ថ្ងៃទី​១៦ កុម្ភៈ កន្លង​ទៅ​នេះ តារា​ចម្រៀង​លោក ខេមរៈ សិរីមន្ត ត្រូវ​បាន​ទទួល​ពានតារា​ចម្រៀង​ក្មេង​ច្រៀង​បានល្អ​បំផុត​ប្រចាំ​ឆ្នាំ​ ។ ប៉ុន្តែ​ដោយ​អវត្ត​មាន​តារាចម្រៀង​រូបនេះ​ក្នុង​កម្មវិធី​ខាងលើ ទើប​នៅ​ថ្ងៃទី​១០​ មីនា ២០១២​ ក្រុមហ៊ុន Sabay បាន​រៀបចំ​​ពិធី​ប្រគល់​​រង្វាន់​ជូនដល់​លោក​ខេមរៈ សិរីមន្ត ដោយ​​មាន​ការ​ចូលរួម​ពី​តារា​សម្តែង​ និង​តារា​ចម្រៀង​ជា​ច្រើន​រូប​ផងដែរ​ ។ ពិធី​នេះត្រូវ​បាន​រៀបចំ​នៅ T&C សម្តេច​ប៉ាន​ រាជ​ធានីភ្នំពេញ ។

លោក​ ខេមរៈ សិរី​មន្ត បាន​សម្តែង​នូវ​ក្តី​សប្បាយ​រីក​រាយ​យ៉ាង​​ខ្លាំង​ក្នុង​ពេល​ដែល​ទស្ស​និក​ ជន​បាន​ផ្តល់​តម្លៃ​ និងកិតិ្តយស​ដ៏ធំ​ធេង​នូវ​ពាន​​រង្វាន់​ជា​តា​រា​ចម្រៀង​ក្មេង​ច្រៀង​បាន​ ល្អ​បំផុត​​ប្រចាំឆ្នាំ​ ។ លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​​ទស្សនិកជន​ទាំងអស់ទូទាំង​ប្រទេស​ ដែល​បានគាំទ្រ​រូបលោក​ ហើយលោ​កសន្យា​ថា​ នឹង​​ខិត​ខំ​បន្ត​​​​​​​​​​​​​​​​​​​ទៀត​ ដើម្បី​បម្រើ​វិស័យ​សិល្បៈ និង​ទស្សនិកជន​។ ចំពោះ​ការ​អវត្តមាន​រ​បស់លោក​សិរីមន្ត ​ក្នុង​ការ​មក​ទទួល​ពាន​រង្វាន់​នេះ បានធ្វើ​​​ឱ្យទស្សនិក​ជន​មាន​ការ​មន្ទិល​​ និង​ទន្ទឹង​រង់ចាំ​មើល​តារា​ក្នុង​ដួង​ចិត្ត​របស់​​ពួកគេ​យ៉ាង​អន្ទះ​សា។

គួរបញ្ជាក់​ថា​ លោក​ខេមរៈ សិរីមន្ត​ គឺ​ជា តារា​ចម្រៀង​មួយ​រូប​ក្នុង​​ចំណោម​​​​​​​​​​​​​​តារា​ចម្រៀង​៣រូប ដែល​អវត្តមាន​ក្នុងកម្មវិធី ប្រគល់​ពាន​រង្វាន់​អា​ណាចក្រ​តារា​។  លោក​ខេមរៈ សិរីមន្ត គឺ​ជា​​តារា​ដែល​ទទួល​បាន​ពានរង្វាន់​ប្រចាំ​ឆ្នាំ រួមជាមួយ​​តារា​ចម្រៀង​២​រូប​ទៀត ​គឺ​លោក​​​ព្រាប​ សុវត្ថិ  ដែល​ទទួល​បាន​ពាន​កំពូល​តារា​ចម្រៀង​ល្បី​ប្រចាំ​ឆ្នាំ និង​លោក​ នីកូ​ ទទួលបាន​ពាន​រង្វាន់​តារា​ចម្រៀង​ ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​ប្រចាំ​ឆ្នាំ​ផងដែរ ។​ ពាន​រង្វាន់​ទាំង​៣​នេះ គឺស្ថិត​ក្នុង​ចំណោម​ពាន​រង្វាន់​ទាំង៣៦​ ដែល​សិល្បករ​ សិល្បការិនី​ទទួលបាន​ក្នុង​​កម្មវិធី​អា​ណា​​​​​ចក្រ​តារា ដែល​សម្រេច​ប្រគល់​ឱ្យ​ ដោយ​គណៈ​​កម្មការ ​រួម​មានតំណាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រសួង​ ពាក់​ព័ន្ធ​ សិល្ប​ករ​ជើង​ចាស់​ជា​ច្រើន​រូប និង​បណ្តា​អ្នក​គាំ​ទ្រ ។

កម្ម​វិធី​អាណាចក្រ​តារា​ គឺ​ជា​ព្រឹត្តិការណ៍​​ដំបូង​ និង​ធំជាង​េគ​បង្អស់​ ដែលរៀបចំ​ដោយ ក្រុម​ហ៊ុន Sabay ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ និង​លើក​កម្ពស់​វិស័យ​ភាព​យន្ត​ តន្ត្រី​ និង​ទូរទស្សន៍​​នៅកម្ពុជា ដើម្បី​ឱ្យពិភព​លោក​បាន​ស្គាល់ ។​ចំពោះ​​ពាន​រង្វាន់​ទាំង​៣៦​នោះ គឺ​មាន​ផ្នែក​​ផ្សេងៗ​​គ្នា ​រួម​មាន​ផែ្នក​តន្ត្រី​ ែផ្នក​ទូរទស្សន៍​ និង​ផ្នែក​ភាព​យន្ត​ ត្រូវ​ប្រគល់​ជូន​អ្នក​មាន​ស្នា​ដៃ​ និង​ទេពកោសល្យ​។ កម្មវិធី​នោះ​ទទួល​បាន​ការ​គាំទ្រ​និង​មាន​ការ​ចូលរួម​ពី​សិល្បករ​ សិល្បការិនី ជា​ច្រើនរូប​ និង​ទស្សនិក​ជន​ដ៏​ច្រើន​កុះករ គួរ​ឱ្យ មោទនភាព​បំផុត​៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ