អេស្ប៉ាញ៖ កាលពីយប់មិញនេះ ក្រុមអធិរាជស Real Madrid បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយធ្វើការបំបាក់ក្លិប Girona ក្នុងលទ្ធផល ៦-៣ សម្រាប់ការប្រកួតក្របខ័ណ្ឌកំពូល La Liga សប្តាហ៍ទី ២៩។

បន្ទាប់ពីការប្រកួតបានបញ្ចប់ទៅ កីឡាករវ័យក្មេង Lucas Vazquez បានបង្ហើបថា កត្តាដែលបណ្តាលឲ្យក្លិប Real Madrid មានទម្រង់លេងល្អប្រសើរបែបនេះ គឺដោយសារតែកីឡាករ Cristiano Ronaldo ។

Vazquez បានពន្យល់នៅក្នុងបទសម្ភាសន៍មួយ ក្រោយការប្រកួតថា៖ «កីឡាករ Cristiano Ronaldo លេងកាន់តែល្អ នោះក្លិប Real Madrid នឹងមានទម្រង់លេងកាន់តែល្អដែរ។ Ronaldo កំពុងតែមានទម្រង់លេងកម្រិតកំពូល ហើយបើរូបគេនៅតែបន្តលេងបែបនេះទៀត គេនឹងអាចប្រជែងដណ្តើមពានរង្វាន់ Pichici (គ្រាប់បាល់ច្រើនបំផុត) ជាមួយ Messi ជាមិនខាន»

គួរបញ្ជាក់ផងដែរថា ក្នុងការប្រកួតយប់មិញនេះ កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានធ្វើការស៊ុតបញ្ចូលទី រហូតដល់ទៅ ៤គ្រាប់ម្នាក់ឯងផងដែរ ៕ 

កីឡាករ Lucas Vazquez
កីឡាករ Cristiano Ronaldo
ការប្រកួតយប់មិញនេះ
ការប្រកួតយប់មិញនេះ
ការប្រកួតយប់មិញនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]