ភ្នំពេញ៖ តារាសម្តែងជើងចាស់លោក សុវណ្ណ មករា ក្រោយពីបែកបាក់ជាមួយនឹងភរិយាជា តារាសម្ដែង អ្នកនាង ឈិន ច័ន្ទសុធារី បានបន្សល់ទុកកូនភ្លោះប្រុសស្រី មួយគូជាចំណងដៃ។

រីឯកូនៗរបស់អ្នកទាំងពីរ ក៏កាន់តែធំៗ ខណៈពេលម្តាយ និងឪពុក មើលថែយ៉ាងល្អ ទោះបីជាកូនទាំងពីរពេលខ្លះនៅជាមួយឪពុក និងពេលខ្លះជាមួយនឹងម្តាយយ៉ាងណាក្តី មិនត្រឹមតែប៉ុណ្ណោះ ពួកគេពិតជាស្រលាញ់កូនស្មើៗគ្នា និងមិនដែលមានពាក្យត្អូញបន្តិចសោះឡើយ។

ជាក់ស្តែងនៅក្នុងបណ្តាញសង្គមរបស់លោក សុវណ្ណ មករា បានបង្ហោះសារមួយដែលបានអះអាងថា ទោះបីជាខ្លួនជាបុរសមេម៉ាយ និងក្រខ្សត់យ៉ាងណា លោកនៅតែព្យាយាមមើលថែកូនទាំងពីរឲ្យបានល្អ។

នៅក្នុងនោះដែរ លោកបាននិយាយយ៉ាងដូច្នោះថា៖«ពេលនេះខ្ញុំទទួលបាននូវភាពឥស្សរភាពរបស់ខ្លួនឯងបានមកវិញហើយ ភាពជាពោះម៉ាយកូនពីរមានអីមិនល្អទោះខ្ញុំពេលនេះក្រខ្សត់យ៉ាងណាក៏ដោយតែខ្ញុំនៅតែមានលទ្ធភាពមើលថែកូនៗទាំងទ្វេរ របស់ខ្ញុំហើយខ្ញុំនឹងព្យាយាមមើលថែពួកគាត់ឲ្យបានល្អ ដរាបណាខ្ញុំនៅមានដង្ហើម ខ្ញុំបាទសូមអគុណ ដល់បណ្ដាមិត្តនឹងបងៗដែលយើងធ្លាប់បានរកស៊ីជាមួយគ្នាកន្លងមកដែលបានយល់ដល់ខ្ញុំ ហើយនៅតែមានការជឿជាក់លើខ្ញុំកន្លងមក តែសូមឲ្យបងៗមេត្តាបន្តនូវការជឿជាក់លើប្អូនម្ដងទៀត។ព្រះអាទិត្យរះថ្មី នៅលើទឹកដីចាស់»៕ 

លោក សុវណ្ណ មករា និងកូនៗ
លោក សុវណ្ណ មករា និងកូនៗ
លោក សុវណ្ណ មករា និងកូនៗ
លោក សុវណ្ណ មករា និងកូនៗ
លោក សុវណ្ណ មករា និងកូនៗ
លោក សុវណ្ណ មករា និងកូនៗ
អ្នកនាង ឈិត សុធារី និងកូន
កូនៗលោក សុវណ្ណ មករា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវណ្ណ មករា