ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែងស្រីកូនមួយអ្នកនាង សុខ សោម៉ាវត្តី បានចោលការងារនៅក្នុងស្រុកខ្មែរ ដោយបានធ្វើដំណើរទៅកាន់សឹង្ហបុរីឯណោះ។

ហើយហេតុផលដ៏សំខាន់ខ្លាំង ដែលបានធ្វើឱ្យតារាសម្តែងស្រីសម្បូរប្រជាប្រិយភាពរូបនេះ ឡើងទៅប្រទេសសឹង្ហបុរី គឺដើម្បីទៅចូលរួមលើកទឹកចិត្ត ឱ្យកីឡាបាត់ទាត់រូបសង្ហាលោក លី វ៉ាហេទ ដែលជាមនុស្សជាទីស្រលាញ់របស់នាង។

ដោយនៅក្នុងនោះដែរលោក លី វ៉ាហេទ គឺជាកីឡាករនៅក្នុងក្លឹបបាល់ទាត់ បឹងកេត ដែលនឹងត្រូវប្រកួតគ្នាជាមួយនឹងក្រុម Home United របស់សិង្ហបុរី ក្នុងការដណ្តើមពាន AFC Cup ផងដែរ។

មិនធម្មតាឯណា ទោះបីជាត្រូវធ្វើដំណើរឆ្ងាយដល់ថ្នាក់ណា ក៏អ្នកនាង សុខ សោម៉ាវត្តី សុខចិត្តចំណាយពេលវេលា និងប្រាក់កាស ដើម្បីទៅផ្តល់ជាកម្លាំងចិត្តដល់ម្ចាស់ចិត្តមិនឱ្យខកខានដែរ។

ទន្ទឹមនឹងនេះ ពេលវិលមកពីប្រទេសសឹង្ហបុរីវិញ អ្នកទាំងពីរក៏បានជិះនៅលើយន្តហោះជាមួយគ្នាទៀតផង ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះគឺអ្នកនាង សុខ សោម៉ាវត្តី បានប្រាប់ឱ្យដឹងថា ពេលនាងឈឺចង្កេះ លោក លី វ៉ាហេទ ក៏បានឱ្យអ្នកនាងគេងនៅលើភ្លៅរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់យ៉ាងខ្លាំង៕

ព្រួយបារម្ភ និងថែរក្សាគ្នាយ៉ាងជិតស្និទ្ធបែបនេះ តើឱ្យអ្នកគាំទ្រយល់ថា ទំនាក់ទំនងរបស់អ្នកទាំងពីរសព្វថ្ងៃនេះ មិនលើសពីទំនាក់ទំនងមិត្តភាពយ៉ាងម៉េចកើត?

សុខ សោម៉ាវត្តី
សុខ សោម៉វត្តី នៅសឹង្ហបុរី
សុខ សោម៉វត្តី នៅសឹង្ហបុរី
សុខ សោម៉ាវត្តី នៅសឹង្ហបុរី
វត្តី និង វ៉ាហេទ នៅសឹង្ហបុរី
វត្តី និង វ៉ាហេទ នៅសឹង្ហបុរី
វត្តី និង វ៉ាហេទ នៅសឹង្ហបុរី
វត្តី គេងកើយភ្លៅ វ៉ាហេទ លើយន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

លី វ៉ាហេទ