អង់គ្លេស៖ បន្ទាប់ពីធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើងក្រុម Sevilla កីឡាករ Romelu Lukaku បានអះអាងថា លោក Jose Mourinho បានរៀបចំផែនការធំមួយ សម្រាប់ឆ្នាំក្រោយនេះហើយ។

ខ្សែប្រយុទ្ធរបស់ក្លិប Manchester United រូបនេះ បានប្រាប់ថា អ្នកចាត់ការទូទៅរបស់ក្លិប Manchester United មានគម្រោងក្នុងការទិញយក កីឡាករលំដាប់កំពូលថ្មីៗ បន្ថែមទៀត ដើម្បីពង្រឹងក្រុមឲ្យខ្លាំងជាងមុន។

កីឡាករសញ្ជាតិប៊ែលហ្ស៊ិក រូបនេះ បន្តថា៖ 

កីឡាករ Romelu Lukaku
«យើងជាក្រុម Manchester United ដូច្នេះហើយ យើងត្រូវតែធ្វើការអភិវឌ្ឍន៍ ពីមួយឆ្នាំទៅមួយឆ្នាំ។ ខ្ញុំដឹងច្បាស់ថា កីឡាករកំពូលៗជាច្រើន នឹងផ្ទេរមកកាន់ក្រុមរបស់យើង នៅរដូវក្តៅខាងមុខនេះ។ នេះគឺជាអ្វី ដែលខ្ញុំកំពុងទន្ទឹងរង់ចាំ សម្រាប់កែលម្អក្រុមឡើងវិញ។ យើងនឹងត្រូវព្យាយាមឈ្នះពានរង្វាន់ឲ្យបានច្រើន តាមដែលអាចធ្វើបាន» ។
លោក Jose Mourinho

គួរបញ្ជាក់ផងដែរថា កីឡាករលំដាប់ថ្នាក់ពិភពលោក ដែលលោក Mourinho ប្រាថ្នាចង់បានរួមមាន ខ្សែបម្រើកណ្តាល Blaise Matuidi របស់ក្លិប Juventus ខ្សែបម្រើកណ្តាល Fred របស់ក្លិប Shakhtar Donetsk ព្រមទាំងខ្សែបម្រើស្លាប Ivan Perisic របស់ក្លិប Inter Milan ផងដែរ ៕ 

កីឡាករ Blaise Matuidi
កីឡាករ Fred
កីឡាករ Ivan Perisic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]