អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona បានបើកទ្វារស្វាគមន៍ក្រុមពាក់កណ្តាលតារាង Athletico Bilbao នៅក្នុងសប្តាហ៍ទី២៩ ដោយការប្រកួតបានបញ្ចប់ទៅ Barcelona បានយកឈ្នះក្នុងលទ្ធផល ២-០។

ការប្រកួតបាន ៨នាទី កីឡាករ Jordi Alba បានបញ្ជូនបាល់ឲ្យកីឡាករ Paco Alcacer ស៊ុតក្នុងតំបន់គ្រោះថ្នាក់ជួយឲ្យ Barcelona នាំមុខមុន។

លុះនៅនាទី៣០ កីឡាករឆ្នើម Lionel Messi បានស៊ុតពីតំបន់ដំបូលទូក រកគ្រាប់ឲ្យ Barcelona យកឈ្នះទៅលើក្រុម Athletico Bilbao ២-០ ធ្វើឲ្យការសង្ឃឹមលើកពាន La Liga របស់ក្លិបអ្នកមានបុណ្យមួយនេះ កាន់តែក្លាយជាការពិត ខណៈដែលក្រុមលេខពីរ Athletico Madrid បានចាញ់ក្រោមដៃក្រុម Villareal ដោលលទ្ធផល ២ទល់១ កាលពីយប់មិញ។

គួរឲ្យដឹងថា ក្រុម Barcelona អាចនឹងបំបែកកំណត់ត្រាមិនដែលចាញ់ របស់ក្រុម Real Sociedad កាលរដូវកាលឆ្នាំ១៩៧៩-១៩៨០ (៣៨ប្រកួត) ដោយពួកគេត្រូវការឈ្នះតែ ២ប្រកួតទៀតប៉ុណ្ណោះ (បច្ចុប្បន្នបាន៣៦ប្រកួត) ៕

ខាងក្រោមជាវីដេអូ Highlight ពីការប្រកួតកាលពីយប់មិញ៖ 

សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]