ភ្នំពេញ៖ កាលពីម្សិលមិញនេះ កំពូលតារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស និងផលិតកម្មថោន អ្នកនាង ពេជ្រ សោភា និង កញ្ញា មាស សុខសោភា បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន ដោយអ្នកទាំង២ បានបញ្ចេញបទចម្រៀងសម្រាប់ អបអរពិធីបុណ្យចូលឆ្នាំតំណាលគ្នា។ ហើយមិនត្រឹមតែប៉ុណ្ណោះ សម្រាប់បទចម្រៀងទាំងនោះ មានលាយឧបករណ៍ភ្លេងបុរាណ ដូចគ្នាថែមទៀតផង។

ក្នុងនោះដែរ បទចម្រៀងរបស់អ្នកនាង ពេជ្រ សោភា មានចំណងជើងថា «កង្កែបពាក់មួក» ចំណែកឯបទរបស់ កញ្ញា មាស សុខសោភា វិញ មានចំណងជើងថា «ចង្កេះទន់ទោរ»។ ជាងនេះទៅទៀតនោះ សម្រាប់បទរបស់អ្នកទាំង២ ពិតជាពិរោះនិងទទួលការគាំទ្រច្រើនមែនទែន ព្រោះថាបទទាំងនោះ មានលាយឧបករណ៍ភ្លេងបុរាណយ៉ាងពិសេស នៅក្នុងបទរបស់ពួកគេ។

យ៉ាងណាមិញ ប្រិយមិត្តអ្នកអានជួយដាក់ពិន្ទុមើលថា តើរវាងបទចម្រៀងដែលចេញតំណាលគ្នាកាលពីយប់មិញ និងមានលាយឧបករណ៍បុរាណដូចគ្នា របស់កំពូលតារាទាំង២ដួងនេះ មួយណាពិសេសជាងគេ?

តោះកុំឲ្យខាតពេលយូរ ទស្សនាវីដេអូខាងក្រោម៖

«កង្កែបពាក់មួក»
«ចង្កេះទន់ទោរ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា