អាល្លឺម៉ង់៖ ក្រុម RB Leipzig បានបំបាក់ក្រុមជើងខ្លាំងអាល្លឺម៉ង់ Bayern Munich នៅក្នុងកីឡដ្ឋាន Red Bull Arena ដោយលទ្ធផល ២ទល់១។

ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ចាប់ផ្តើមទើបតែបាន ១២នាទី កីឡាករ James Rodriguez បានលើកបាល់យ៉ាងល្អបញ្ជូនឲ្យកីឡាករ Sandro Wagner តែតបញ្ចូលទីជួយឲ្យក្រុម Bayern Munich នាំមុខ១គ្រាប់មុន។

ដោយឡែក នៅនាទីទី៣៧ កីឡាករ Naby Keita បានរកគ្រាប់បាល់ឲ្យក្រុមម្ចាស់ផ្ទះតាមស្មើ១គ្រាប់វិញ ដោយបញ្ចប់តង់ទី១ ក្នុងលទ្ធផល ១-១។

លុះចូលដល់តង់ទីពីរ កីឡាករខ្សែប្រយុទ្ធឆ្នើម Timo Werner បានស៊ុតបញ្ចូលទីនៅនាទីទី៥៦ ជួយឲ្យក្រុម RB Leipzig ឈ្នះក្រុម Bayern Munich ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងលទ្ធផល ២-១។

គួរឲ្យដឹងថា ក្រុម RB Leipzig ទើបតែបង្កើតឡើងនៅឆ្នាំ២០០៩ ហើយក្រុមនេះទើបតែបានឡើងមកលេង នៅក្របខ័ណ្ឌកំពូល នៃប្រទេសអាល្លឺម៉ង់ កាលពីរដូវកាលមុនប៉ុណ្ណោះ។ ហើយពួកគេបានធ្វើព្យុះភ្លៀងក្នុងក្របខ័ណ្ឌ Bundesliga ភ្លាមៗ ដោយក្រុម RB Leipzig បានឈរនៅលេខ២ ក្នុងតារាង ក្រោយពេលបញ្ចប់រដូវកាលផងដែរ ៕

ខាងក្រោមនេះ ជាវីដេអូ Highlight ការប្រកួតរវាង RB Leipzig និង Bayern Munich៖ 

សកម្មភាពខ្លះៗក្នុងការប្រកួត
សកម្មភាពខ្លះៗក្នុងការប្រកួត
សកម្មភាពខ្លះៗក្នុងការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]