ចិន៖ ចាប់តាំងពី កំពូលតារាសម្តែងស្រីចិន នាង Fan Bingbing បានទាក់ទងជាមួយនឹង មិត្តប្រុស លោកLi Chen មានអ្នកគាំទ្រជាច្រើន តែងតែចង់ឲ្យពួកគេ ក្លាយជាស្វាមីភរិយានឹងគ្នា នាថ្ងៃអនាគត ព្រោះថាពួកគេ សាកសមនឹងគ្នាឥតខ្ចោះ មិនថា មុខមាត់​ ឬក៏កិត្តិយស។

កាលពីថ្មីៗនេះ មានការបែកធ្លាយធៀបការរបស់នាង ដោយធៀបនោះ មានការសរសេរឈ្មោះអ្នកទាំងពីរ ទាំងអក្សរចិន និងបរទេស។ ជាពិសេស ពេលវេលារៀបការរបស់ពួកគេ នឹងធ្វើឡើងក្នុងខែ សីហា ឆ្នាំនេះតែម្តង។ ចំណែកឯ កន្លែងរៀបការវិញ គឺនៅ Qingdao មិនមែន នៅកោះបាលី។

ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានមតិសង្ស័យថា ធៀបការនេះ ហាក់ដូចជា មិនមែនធៀបការពិតរបស់នាង ព្រោះថា បើពិធីរៀបការរបស់នាង ធ្វើឡើងខែសីហាមែន ហេតុអ្វីធៀបការ មានតាំងពីពេលនេះ ព្រោះថា ភាគច្រើន ធៀបការ គេរៀបចំ ជិតដល់ថ្ងៃការ តែ២ ទៅ៣ ខែប៉ុណ្ណោះ។

យ៉ាងណាមិញ ចំពោះរឿងរ៉ាវនេះ​នៅតែជាចម្ងល់ ក្នុងចិត្តរបស់អ្នកគាំទ្រ នៅឡើយ ហើយមានតែសាមីខ្លួននោះទេ ដែលអាចបកស្រាយបញ្ជាក់បាន៕

Fan Bingbing
Fan Bingbing
Fan Bingbing និងគូស្នេហ៍
Fan Bingbing និងគូស្នេហ៍
ធៀបការរបស់ពួកគេ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]