ភ្នំពេញ៖ ក្រុមការពារតំណែងជើងឯក បឹងកេត នៅតែបន្ដឈរនៅលើកំពូលតារាង លីកកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី៣ ខណៈពួកគេទើបតែបំបាក់ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងលទ្ធផល ៥-១ កាលពីល្ងាចម្សិលមិញនេះ។

លទ្ធផលទទួលជ័យជម្នះ យ៉ាងច្រើនគ្រាប់របស់បឹងកេត កាលពីម្សិលមិញនេះ បានធើ្វឲ្យពួកគេនៅតែបន្ដកំណត់ត្រា ១០០% ដដែល។ ពោលគឺ លេង ៣ប្រកួត ឈ្នះទាំង ៣ប្រកួត មាន៩ពិន្ទុ ខណៈក្រុមលេខ ២, ៣, ៤ គឺមាន ៧ពិន្ទុ ស្មើគ្នា ដែលមានដូចជា ណាហ្គាវើល (សប្ដាហ៍នេះ យកឈ្នះអង្គរថាយហ្គ័រ ៣-០) វិសាខា (ប្រកួតស្មើភ្នំពេញក្រោន ០-០) និងភ្នំពេញក្រោន (ប្រកួតស្មើវិសាខា ០-០) ៕   

តារាងពិន្ទុកំពូលទាំង៤ នៃលីកកំពូលកម្ពុជា
ការប្រកួតរវាង បឹងកេត និងនគរបាលជាតិ
ការប្រកួតរវាងវិសាខា និងភ្នំពេញក្រោន
ការប្រកួតរវាងវិសាខា និងភ្នំពេញក្រោន
ការប្រកួតរវាងណាហ្គា និងអង្គរថាយហ្គ័រ
ការប្រកួតរវាងណាហ្គា និងអង្គរថាយហ្គ័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]