អេស្ប៉ាញ៖ ក្រុម Real Madrid កាលពីយប់មិញនេះ បានបើកទ្វារកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុម Girona ដោយការប្រកួតបានបញ្ចប់ទៅ ក្នុងលទ្ធផល ៦-៣។

ចាប់ផ្តើមការប្រកួត ​​​​​​​​​​​​មិនទាន់បានប៉ុន្មានផង កីឡាករឆ្នើម Cristiano Ronaldo ស៊ុតបញ្ចូលទីជួយឲ្យ Real Madrid នាំមុខមុននៅនាទីទី១១។ ប៉ុន្តែនៅនាទី ទី២៩ កីឡាករ Cristhian Stuani បានតែតបញ្ចូលទីជួយឲ្យ Girona តាមស្មើ ដោយចង់តង់ទី១ លទ្ធផល១-១។

លុះចូលដល់តង់ទី២ មិនទាន់បានប៉ុន្មានផង កីឡាករឆ្នើម Ronaldo ដដែល បានស៊ុតមួយជើងទៀត ជួយឲ្យ Real Madrid នាំមុខសាជាថ្មីនៅនាទី៤៧ ខណៈ១២នាទីក្រោយមក កីឡាករ Lucas Vazquez បានបន្ថែមមួយគ្រាប់ទៀត ជួយឲ្យ Real Madrid នាំមុខ ៣-១។

កីឡាករឆ្នើមបានស៊ុតបន្ថែម ២គ្រាប់ទៀត នៅនាទីទី ៦៤ និង ៩០ ដោយកីឡាករ Gareth Bale រកបានមួយគ្រាប់ដែរនៅនាទី៨៦។ ទោះបីកីឡាកររបស់ក្រុម Girona រកបាន ២គ្រាប់ទៀតក្តី ក៏មិនអាចជួយឲ្យក្រុមខ្លួនតាមស្មើដែរ ដោយការប្រកួតនេះបានបញ្ចប់ទៅដោយលទ្ធផល ៦-៣។

គួរឲ្យដឹងថា កីឡាករ Ronaldo រកបានគ្រាប់បាល់ Hat-trick ជាលើកទី៥០ហើយ នៅក្នុងអាជីពរបស់ខ្លួន ៕ 

ខាងក្រោមនេះ ជាវីដេអូ Highlight ការប្រកួតរវាង Real Madrid និង Girona៖

ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត
ទិដ្ឋភាពក្នុងការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]