ភ្នំពេញ៖ ពិធីការិនីជើងចាស់ អ្នកនាង យុគ ចិន្តា ត្រូវបានមិត្តៗអ្នកពេញនិយម លេងបណ្ដាញហ្វេសប៊ុក សរសើរថា នាងនៅតែមានសម្រស់ស្រស់ស្អាត មិនចាញ់ពិធីការិនីក្មេងៗប៉ុន្មានទេ ។

ជាក់ស្តែង ប្រិយមិត្តដែលជាអ្នកគាំទ្រ អ្នកម្ដាយសម័យថ្មីរូបនេះ បានជ្រាបច្បាស់ហើយថា នាងគឺជាពិធីការិនីមួយរូប ដែលមានចរិតសុភាព និងគួរឲ្យស្រលាញ់ ជាមួយការរៀបចំខ្លួន យ៉ាងសមសួន ទៅតាមស្ថានភាព។

ហើយមួយរយៈនេះឃើញថា អ្នកនាងពតជាមានភាពរវល់ខ្លាំងមែនទែន ដោយឡែករូបសម្រស់វិញ គឺ នៅតែ ស្អាតហាក់មិនស្រកចុះទាល់តែសោះ មិនថាអាយុកាន់តែច្រើន យ៉ាងណានោះទេ ក៏នាងមើលទៅ ស្រស់ស្រាយ និងស្អាតជានិច្ច ។

ជាងនេះទៅទៀត កាលពីថ្មីៗនេះ ពិធីការិនីរូបនេះក៏បានបង្អួតរាង យ៉ាងស្រស់ស្អាត ជាមួយស្ទីលដើរលេងនៅមាត់សមុទ្រ ក្នុងឈុតរ៉ូប ស៊ិចស៊ី បញ្ចេញល្វែងលើស្ទើរទាំងស្រុង ធ្វើឲ្យអ្នកទស្សនា សឹងតែក្ដៅខ្លួនទៅហើយ។

យ៉ាងណាមិញ បើទោះជាមានវ័យបន្តិចហើយក្ដី ក៏តារាស្រីរូបនេះ នៅតែមានភាព ស្រស់ស្អាត ទាក់ទាញ លេចធ្លោ មិនចាញ់ តារាក្មេងៗដទៃឡើយ៕

តោះ ទស្សនារូបភាពខាងក្រោម ៖

យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា
យុគ ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា