(ភ្នំពេញ)៖ បន្ទាប់ពីបានទស្សនាការផ្សាយផ្ទាល់ កិច្ចសម្ភាសន៍របស់តារាកំប្លែងភេទទី៣ ចំនួនពីរដួង គឺកញ្ញា យេយេ និងកញ្ញា ផេនខេក តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Khmertalking រួចមក ពិតជាបានបង្កឲ្យផ្ទុះសំណើច សើចក្អាកក្អាយ តាំងពីដើមរហូតដល់ចប់ ហើយអ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍នោះ គឺការបង្ហើបពីអាថ៌កំបាំងផ្ទាល់ខ្លួនជាច្រើន ដែលទស្សនិកជនមិនទាន់បានដឹង ពោលគឺរឿងរ៉ាវស្នេហារបស់តារាកំប្លែង ទាំងពីរនាក់នេះតែម្តង ខណៈកញ្ញា យេយេ បង្ហើបពីរឿងទំនាក់ទំនងស្នេហាបែកបាក់ និងជួបជុំរបស់ខ្លួន។ ចំណែកឯ កញ្ញា ផេន ខេក ក៏បានបង្ហើបថា នាងក៏មានគូស្នេហ៍រួចហើយដែរ ប៉ុន្តែស្រឡាញ់បានតែមួយឆាវៗ ពេលគេអស់ចិត្ត ក៏បិទសាប៊ូគូទ ដាក់មេប្រូចបាត់ស្រមោល។

តាមរយៈការសាកសួរ ពីសំណាក់ ពិធីករ-ពិធីការិនី ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» កញ្ញា យេយេ បានទម្លាយពីចំណងស្នេហារបស់ខ្លួនជាច្រើន ទាំងការបែកបាក់ និងការជួបជុំ ដោយក្នុងនោះតារាភេទទី ៣រូបនេះ បានថ្លែងថា «ទោះបីជាខ្លួនជាភេទទី៣ក្តី ក៏នៅតែមានបុរសមកតាមសុំស្នេហ៍ ដែលដោយកាលពីពេលកន្លងទៅ ធ្លាប់មានបុរសម្នាក់មក សារភាពស្នេហ៍ប្រាប់ខ្លួន ដោយពោលពាក្យថា បងស្រឡាញ់អូនជាអូន បងមិនខ្វល់ថា អូនជានរណានោះទេ សំខាន់បងស្រឡាញ់អូន ដោយកាលណោះ នាងក៏មានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់នោះ។ តែយ៉ាងណាមិញ មិនយូរប៉ុន្មាន ទំនាក់ទំនងមួយនេះ ក៏បែកបាក់ទៅវិញ ដោយសារតែបុរសម្នាក់នោះ ទៅស្រឡាញ់មនុស្សស្រីពេញលក្ខណៈវិញ ខណៈនាងផ្ទាល់ ក៏សម្រេចចិត្តរាប់អានគ្នា ជាមិត្តភក្តិធម្មតាវិញ»។

យេយេ បន្តថា «ខ្ញុំស្រឡាញ់គាត់ គឺខ្ញុំបើកសិទ្ធិសេរីភាពឲ្យគាត់ ពោលគឺបើគាត់ទៅស្រឡាញ់ស្រីខ្ញុំមិនខឹងទេ ហើយសប្បាយចិត្តទៅវិញទេ ដែលឃើញគាត់មានសុភមង្គល ប៉ុន្តែកុំឲ្យតែបែកពីខ្ញុំទៅស្រឡាញ់ ប្រុសនិងខ្ទើយ។ យ៉ាងណាមិញ ក្រោយបែកបាក់គ្នា មកទល់នឹងបច្ចុប្បន្ននេះ ខ្ញុំក៏មានម្ចាស់បេះដូងវិញហើយ»។

ជាមួយគ្នានេះ បើងាកមករក កញ្ញា ផេនខេក ដែលជាមិត្តរួមក្រុមកំប្លែងជាមួយនឹង យេយេ វិញ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយនាងក៏មានម្ចាស់បេះដូងរួចហើយដែរ គឺមានបុរសស្រឡាញ់ដូចគ្នា ទោះបីខ្លួនជាភេទទី៣ក៏ដោយ។ ប៉ុន្តែអ្វីដែលនាងហួសចិត្តនោះ គឺបុរសខ្លះមកស្រឡាញ់នាង បានតែមួយឆាវ ហើយហាក់សំឡឹងមើល តែផលប្រយោជន៍ប៉ុណ្ណោះ រួចហើយរូបគេនោះ ក៏ចាកចេញទៅវិញ ដោយគ្មានស្រណោះអ្វីឡើយ។

សូមបញ្ជាក់ថា តារាកំប្លែងភេទទី៣ទាំងពីរ បច្ចុប្បន្នកំពុងតែមានការមមាញឹកខ្លាំង ជាមួយនឹងអាជីពជាអ្នកសិល្បៈ ដោយពួកគេបានធ្វើជាក្រុមរាំ ប្រចាំក្លឹបកំសាន្ត GL និងធ្វើការងារជាច្រើនដូចជា ពិធីការិនី តារាសម្តែង និងតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ ជាច្រើនផងដែរ៕

ផេន ខេក និង យេយេ
យេយេ

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យេយេ