អេស្ប៉ាញ៖ ខ្សែប្រយុទ្ធឆ្នើមប្រចាំក្រុម Barcelona កីឡាករ Lionel Messi បានសារភាពប្រាប់អ្នកសារព័ត៌មានថា គាត់បានកែប្រែទម្រង់លេងរបស់គាត់ច្រើន នៅពេលដែលគាត់មានអាយុកាន់តែជ្រេទៅ។

កីឡាករវ័យ ៣០ឆ្នាំរូបនេះ បានប្រាប់អ្នកសារព័ត៌មានថា កាលពីមុន គាត់កំណាញ់បាល់មែនទែន រហូតដល់មានពេលខ្លះ គាត់បានឆាបបាល់ពីមិត្តរួមក្រុមខ្លួនឯងទៀតផង។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានបន្តថា កាលពីមុន គាត់ចូលចិត្តនៅចាំស៊ុតបញ្ចូលទីប៉ុណ្ណោះ តែបន្ទាប់ពីគាត់មានវ័យកាន់តែចំណាស់ទៅ ហើយបានយល់ដឹងពីការងារជាក្រុមកាន់តែខ្លាំង ទើបគាត់សុខចិត្តបញ្ជូនបាល់ទៅឲ្យមិត្តរួមក្រុមវិញ ជាជាងលេងបាល់តែម្នាក់ឯងក្នុងតារាង។

កីឡាករ Lionel Messi
កីឡាករ Lionel Messi និងមិត្តរួមក្រុម

គួរបញ្ជាក់ថា កីឡាករ Messi បានជួយឲ្យក្រុម Barcelona យកឈ្នះទៅលើក្រុម Chelsea ក្នុងវគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Champions League ដោយរូបគេបានស៊ុតបញ្ចូលទីបានពីរគ្រាប់ ហើយក្រុម Barcelona  នឹងត្រូវប៉ះជាមួយក្រុមមកពីប្រទេសអ៊ីតាលី AS Roma នៅវគ្គ៨ក្រុមចុងក្រោយជាបន្ត៕ 

កីឡាករ Lionel Messi និងមិត្តរួមក្រុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]