កាលពីពេលថ្មីៗនេះ បុរសម្នាក់បានផ្សព្វផ្សាយរូបភាព អាសអាភាសរបស់ខ្លួន និងមិត្ដស្រីចាស់របស់ខ្លួន នៅក្នុងបណ្ដាញទំនាក់ទំនងសង្គម មួយរបស់ប្រទេសចិន។

បុរសដែលជាអ្នកពី Shandong នេះ ត្រូវបានជាប់គុក បន្ទាប់ពីចែកចាយ រូបភាពមួយចំនួនរបស់មិត្ដស្រីចាស់របស់ខ្លូន ដែលមានមុខងារជាលេខា នៅក្នុងសាលារៀនបច្ចេកវិទ្យាមួយ។ នារីនេះ ត្រូវបានគេស្គាល់ឈ្មោះថា ហ្សេ៊ន (Zheng) ហើយមូលហេតុ ដែលធ្វើឲ្យបុរសនេះហ៊ាន បញ្ចូលរូបភាពទាំងនេះ តាម Weibo ដោយសារតែ ភាគីនារីចង់ចាកចេញពីបុរសនេះ។ ដោយហាមនាងមិនស្ដាប់ និងខឹងនារីនេះពេល បុរសនេះ ក៏យករូបភាពទាំងនេះ ទៅចែកចាយតែម្ដង។

យ៉ាងណាមិញ បន្ទាប់ពីរូបភាពនេះចែកចាយពាសពេញ ក្នុងអ៊ិនធើណេត បុរសនេះក៏ត្រូវបានចាប់ខ្លួន និងឃុំខ្លួន ១០ថ្ងៃ ដោយប៉ូលីសនៅក្នុង Jining ។ តែគាត់ត្រូវបានដោះលែង កាលពីប៉ុន្មានថ្ងៃនេះ។ 

សូមមិត្ដនារីទាំងអស់គ្នា មេត្ដាប្រុងប្រយ័ត្ន នឹងហេតុការណ៍ទាំងអស់នេះ៕

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]