អេស្ប៉ាញ៖ អតីតគ្រូបង្វឹករបស់ក្រុម Barcelona លោក Luis Enrique បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា គាត់មានបំណងចង់ទៅបង្វឹកក្រុមកាំភ្លើងធំ Arsenal នៅរដូវកាលក្រោយ។

ព័ត៌មាននេះបានលេចឡើងក្រោយពីគ្រូបង្វឹករបស់ Arsenal លោក Arsene Wenger បានបង្ហាញទម្រង់លេងមិនល្អនៅក្នុង Premier League ធ្វើឲ្យអ្នកគាំទ្រមួយចំនួនបានរិះគន់និងមានគម្រោងចង់ឲ្យលោកចុះចេញពីដំណែង។ ក្នុងចំណោមបេក្ខភាពដែលនឹងត្រូវចូលខ្លួនមកជំនួសលោក Wenger រួមមានលោក Enrique មួយផងដែរ ដោយសារលោកជាគ្រូបង្វឹកដែលល្អ ហើយធ្លាប់មានប្រវត្តិឈ្នះពាន Champions League ជាមួយក្រុម Barcelona ផងដែរ។

លោក Luis Enrique កាលនៅបង្វឹក Barcelona

ក្រុម Chelsea ក៏មានគម្រោងចង់យកលោក Luis Enrique មកជំនួសលោក Antonio Conte ផងដែរដោយសារលោក Conte មិនសូវមានទំនាក់ទំនងល្អជាមួយម្ចាស់ក្លិប ក្រោយពីលោករិះគន់ថាក្លិប Chelsea មិនអនុញ្ញាតឲ្យគាត់ទិញដូរកីឡាករតាមអ្វីដែលគាត់ចង់បាន។

ទោះបីជាយ៉ាងណា លោក Luis Enrique ប្រហែលជាទំនងទៅបង្វឹកនៅ Arsenal ជាជាង Chelsea ពីព្រោះគាត់មិនសូវចូលចិត្តវប្បធម៌ដេញគ្រូបង្វឹកចោលស្ទើរតែរាល់រដូវកាលរបស់អ្នកដឹកនាំក្លិប Chelsea នោះទេ។

ម្ចាស់ក្លិប Chelsea លោក Roman Abramovich
លោក Antonio Conte និង លោក Arsene Wenger

ក្រៅពីក្លិបនៅក្នុងក្របខណ្ឌអង់គ្លេស ក៏មានក្លិបមួយចំនួនចង់បានលោក Enrique ទៅបង្វឹក ដូចជាក្លិប Bayern Munich និងក្លិប Paris Saint-Germain ជាដើមក៏បានបង្ហាញចំណាប់អារម្មណ៍ទៅលើគ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]