ភ្នំពេញ៖ កំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា ត្រូវប្រិយមិត្តបានដឹងថាជាតារាមួយដួងដែលមានអ្នកគាំទ្រជាច្រើនស្រលាញ់ និងចូលចិត្តដល់រូបនាង មិនត្រឹមតែប៉ុណ្ណោះ សម្លេងរបស់អ្នកគាំទ្របានធ្វើឲ្យនាងក្លាយជាតារាដ៏ល្បីមួយរូបនៅក្នុងប្រទេស។

ស្របពេលជាមួយគ្នានេះដែរ តម្លៃខ្លួនរបស់តារារូបនេះនៅពេលឡើងកម្មវិធីម្តងៗក៏ស៊ីថ្លៃបានច្រើនមិនណយទេ យ៉ាងណាមិញ ទោះបីជាមានលុយច្រើនយ៉ាងណាក្តី នាងហាក់ដូចជាមិនសូវបង្អួតបង្ហោះរបស់មានតម្លៃ ដូចជាគ្រឿងអលង្ការ លុយ​ ឡាន ដូចតារាដទៃនោះទេគឺនាងតែងតែធ្វើខ្លួនបែបសាមញ្ញ។

ជាក់ស្តែង កាលពីថ្មីៗនេះ នៅក្នុងគណនីអ៊ីនស្តារក្រាមរបស់ហ្វេនរបស់នាងបានបង្ហោះរូបភាពជាមួយនឹងសារមួយ ដែលកញ្ញា សុគន្ធកញ្ញា បានធ្វើ ក្នុងនោះគេបាននិយាយយ៉ាងដូច្នោះថា៖ «បងស្រី ឱក សុគន្ធកញ្ញា បានឧប្ថម្ភថវិកាចំនួន ៥០០ដុល្លារ ដល់លោកគ្រូល្ខោនខោល ទិត សែម នេះគឺជាទឹកចិត្តរបស់គាត់»។

តែបើក្រឡេកមើល នៅក្នុងគណនីរបស់តារារូបនេះវិញ គឺគ្មានការបង្ហោះ ឫបង្ហើបឲ្យអ្នកគាំទ្រដឹងបន្តិចសោះឡើយ ដែលមើលទៅនាងពិតជាប្លែកពីតារាដទៃមែនទែន ដូច្នោះហើយទើបមានអ្នកគាំទ្រជាច្រើនស្រលាញ់ និងចូលចិត្តនាងយ៉ាងដូច្នោះ៕

កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា
កញ្ញា ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា