ថៃ៖ ភាគច្រើនសម្រាប់សិល្បៈថៃ តារាចម្រៀងហាក់មិនសូវពេញនិយម និងល្បីល្បាញដូចតារាសម្តែងនោះទេ។ ព្រោះថាសម្រាប់តារាចម្រៀងថៃ ពួកគេមិនដែលរើសពីរូបសម្រស់អ្វីនោះឡើយ ហើយឲ្យតែមានសម្លេងពិរោះ ពួកគេនឹងអាចក្លាយជាតារាចម្រៀងបានតែម្តង។ ដូច្នេះហើយ ទាំងនេះគឺជាមូលហេតុមួយ ដែលតារាចម្រៀងមិនសូវមានប្រជាប្រិយភាព ដូចតារាសម្តែង។

យ៉ាងណាមិញ បើក្រឡេកមកមើលតារាសម្តែងទាំងនេះវិញ ដំបូងឡើយពួកគេប្រឡូកចូលសិល្បៈ គឺជាតារាចម្រៀងតែប៉ុណ្ណោះ ហើយប្រជាប្រិយភាពរបស់ពួកគេនៅពេលនោះ ហាក់មិនសមប្រកបទាល់តែសោះ។ ប៉ុន្តែបន្ទាប់ពីអ្នកទាំងនោះ បានផ្លាស់ប្តូរអាជីពពីតារាចម្រៀង មកឈោងចាប់ជាអាជីពសម្តែងវិញ ពួកគេបែរជាទទួលបានប្រជាប្រិយភាពខ្លាំង ហួសការស្មានថែមទៀតផង៕

តោះចង់ដឹងថាមានតារារូបណាខ្លះ តាមដានខាងក្រោមនេះ៖

១. Dan Worrawech

លោកមិនត្រឹមតែជាតារាចម្រៀងដែលមានសម្លេងពិរោះទេ លោកថែមទាំងជាតារាសម្តែងដែលពោរពេញដោយ ទេពកោសល្យនិង ជាអ្នកដឹកនាំសម្តែង។ 

Dan Worrawech

២. Kong Sarahat

គ្រប់រឿងដែលលោកសម្តែង សុទ្ធសឹងតែទទួលបានការកោតសរសើរជានិច្ច។ 

Kong Sarahat

៣. Punjan Prama

លោកកំពុងតែទាញបេះដូងអ្នកគាំទ្របន្ទាប់ពីសម្តែងក្នុងរឿង «បុព្វេសន្និវាស» ។យ៉ាងណាមិញ លោកគឺជាអតីតសមាជិកក្នុងក្រុមចម្រៀង Nice 2 Meet U។ 

Punjan Prama

៤. Oil Thana

មុនពេល Oil ក្លាយជាតារាសម្តែងដ៏ល្បី លោកគឺជាអតីតសមាជិកក្នុងក្រុមចម្រៀង Lift។ 

Oil Thana

៥. Tono Pakin

បើទោះជាលោកកំពុងតែជាតារាសម្តែងសម្រាប់រឿងភាគតាមទូរទស្សន៍ ប៉ុន្តែលោកនៅតែរក្សាអាជីពជាតារាចម្រៀងដដែល។ 

Tono Pakin

៦. Dome Pakornlam

លោកធ្លាប់ជាតារាចម្រៀង បន្ទាប់មកលោកក៏ប្រែខ្លួនជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប។ 

Dome Pakornlam

៧. Mike D.Angelo

សព្វថ្ងៃនេះ លោកកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសចិន ហើយថ្មីៗនេះ លោកក៏បានចុះកុងត្រាជាមួយផលិតកម្មនៅសហរដ្ឋអាមេរិកផងដែរ។ 

Mike D.Angelo

៨. Pae Arak

បច្ចុប្បន្ន លោកកំពុងតែសម្តែងក្នុងរឿងដែលកំពុងទទួលការគាំទ្រ ដូចជារឿង My Girl Thai Version រឿង Bangkok Naruemit និង Oh My Ghost Thai Version៕ 

Pae Arak

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]