អង់គ្លេស៖ ក្រោយពីមិនបានជាប់ក្នុងជម្រើសដំបូងនៃការប្រកួតកាលពីយប់មិញ ខ្សែបម្រើរបស់ Man Utd កីឡាករ Paul Pogba ត្រូវគេរាយការណ៍ថាកំពុងពិចារណាអំពីអនាគតរបស់ខ្លួននៅ Man Utd ដោយការត្រៀមខ្លួនរួចជាស្រេច បើគ្រូបង្វឹកលោក Jose Mourinho មិនត្រូវការគេតទៅទៀត។

កីឡាករវ័យ២៥ឆ្នាំរូបនេះ បានបង្ហាញខ្លួនបានត្រឹមតែ ២០ដងប៉ុណ្ណោះក្នុងរដូវកាលនេះ ដោយសារទម្រង់លេងរបស់គេធ្លាក់ចុះយ៉ាងខ្លាំង ដូច្នេះទើបលោក Jose Mourinho បានជ្រើសរើស កីឡាករ Nemanja Matic និងកីឡាករវ័យក្មេង Scott McTominay មកជំនួសកន្លែងរបស់ Pogba វិញ។

លោក​ Jose Mourinh និង កីឡាករ Paul Pogba

អ្នកចាត់ការទូទៅរបស់ Pogba លោក Mino Raiola បានរិះគន់ទៅលើគ្រូបង្វឹកលោក Jose Mourinho  លើការសម្រេចចិត្តមិនឲ្យ Pogba ជាប់ជម្រើសដំបូង ដោយបានបង្ហើបពាក្យប្រាប់អ្នកសារព័ត៌មានថា បើ Man Utd មិនឲ្យ Pogba ជាប់ជម្រើសដំបូង គាត់នឹងរកក្លិបថ្មីឲ្យ Pogba ភ្លាម។ គាត់បានបន្តថា មានក្លិបជាច្រើនដែលចង់បាន Pogba ដូច្នេះវាមិនពិបាកទេក្នុងការរកក្លិបថ្មីឲ្យកីឡាករសញ្ជាតិបារាំងរូបនេះ។

លោក Mino Raiola

គួរឲ្យដឹងថាកីឡាករ Paul Pogba បានមកលេងឲ្យក្លិបបិសាចក្រហមតាំងពីឆ្នាំ ២០១៦ ក្នុងតម្លៃខ្លួន ១០៥លានអ៊ឺរ៉ូ (ស្មើនឹង ១២៩លានដុល្លារអាមេរិក) ដោយបានបង្ហាញខ្លួនឲ្យ Man Utd បាន ៥០ប្រកួត ព្រមទាំងបានជួយឲ្យក្រុមបិសាចក្រហមឈ្នះពាន Europa League កាលពីរដូវកាលមុនផងដែរ៕

កីឡាករ Paul Pogba
កីឡាករ Paul Pogba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]