(ភ្នំពេញ)៖ តារាសម្តែងធ្លាប់ទទួលបានការគាំទ្រក្នុងរឿង «ជីវិតនាងរក្សា» កញ្ញា សុខ ស្រីម៉ុច បានឲ្យដឹងថ្មីៗនេះថា បច្ចុប្បន្នអាជីពសិល្បៈតួសម្តែងខ្សែរភាពយន្តរបស់នាង គឺចាប់ផ្តើមដំណើរការទៅមុខយ៉ាងរលូន បន្ទាប់ពីប្រកាសចូលខ្លួនជាថ្មី។ ម្យ៉ាងទៀតពេលនេះ នាងក៏កំពុងតែមានឱកាសច្រើន សម្រាប់ការបង្ហាញខ្លួន តាមរយៈការតួសម្តែងនៅក្នុងខ្សែរឿង និងច្រៀងតាមបណ្តាកម្មវិធីប្រគំតន្រ្តីនានា។

កញ្ញា សុខ ស្រីម៉ុច បាននិយាយប្រាប់ Khmertalking ថា «ចូលដល់ដើមឆ្នាំ២០១៨នេះ ទីផ្សាសិល្បៈ របស់ខ្ញុំ ហាក់មានស្ទុះឡើងវិញ គួរឲ្យកត់សម្គាល់ហើយពេលនេះខ្ញុំ ក៏ទទួលបានការងារសិល្បៈច្រើន តាមរយៈការផ្តល់ឱកាសងារងារ ពីសំណាក់អ្នកដឹកនាំសម្តែង តាមបណ្តាផលិតកម្មផ្សេងៗ»។

សុខ ស្រីម៉ុច បានបញ្ជាក់ថា ការដែលនាងបាត់មុខពីទីផ្សារសិល្បៈ អស់មួយរយៈពេលខ្ចីនោះ មកពីជាប់រវល់ការងារផ្ទាល់ខ្លួន ប៉ុន្តែឥឡូវនេះ នាងបានវិល មកចាប់ផ្តើមទទួលយកការអញ្ជើញ ហៅថតសម្តែង និងចេញច្រៀងតាមកម្មវិធីផ្សេងៗវិញហើយ។ ជាងទៀតនោះ នៅឆ្នាំ២០១៨នេះ អាចជាឆ្នាំហុងស៊ុយផ្តល់ការងារច្រើន សម្រាប់នាងផងដែរ។

តារាសម្តែងសម្តីមួយៗ កញ្ញា សុខ ស្រីម៉ុច បានបន្តទៀតថា «ខ្ញុំនឹងបន្តខិតខំប្រឹងប្រែងពង្រឹង សមត្ថភាពខ្លួនឯងបន្តទៀត ដើម្បីឲ្យអាជីសិល្បៈរបស់ខ្ញុំ កាន់តែជោគជ័យខ្លាំង និងមានការគាំទ្រកាន់តែច្រើនបន្ថែមទៀត ពីសំណាក់ទស្សនិកជន មិនតែប៉ុណ្ណោះនាងសង្ឃឹមថា នៅថ្ងៃអនាគតខាងមុខខ្លួន នឹងអាចជោគជ័យកាន់តែខ្លាំង ជាងនេះ»។

សូមជម្រាបថា កញ្ញា សុខ ស្រីម៉ុច បន្ទាប់ពីល្បីឈ្មោះគួរសម តាមរយៈតួសម្តែងភាពយន្តមួយចំនួន ឲ្យបណ្តាផលិតកម្ម និងស្ថានីយទូរសទ្សន៍នានា មកបានធ្វើឲ្យទស្សនិកជន ដាក់ការចាប់អារម្មណ៍ខ្លាំង រាល់សកម្មភាពក្នុងវិស័យសិល្បៈ ព្រមទាំងរឿងរ៉ាវឯកជនផ្ទាល់ខ្លួនទាក់ទងនឹង ជីវិតស្នេហាក្រៅឆាក ខណៈបណ្តាញសារព័ត៌មាន ក្នុងស្រុកជាច្រើនក៏កំពុងតាមដាន ពីជីវិតសិល្បៈ និងឯកជនខាងក្រៅផងនោះ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]