អង់គ្លេស៖ កាលពីយប់មិញ ក្រុម Manchester United បានបើកទ្វារ Old Trafford ស្វាគមន៍ក្រុម Brighton and Hove Albion នៅក្នុងព្រឹត្តិការណ៍ FA Cup ដោយការប្រកួតបានបញ្ចប់ទៅដោយ Man Utd បានឈ្នះក្នុងលទ្ធផល ២ ទល់នឹង ០។

ក្រុម Man Utd ត្រូវបានអ្នកគាំទ្រមួយចំនួនរិះគន់យ៉ាងចាស់ដៃ ក្រោយពីក្រុមបិសាចក្រហមភ្លាត់ស្នៀតធ្លាក់ចេញពីព្រឹត្តិការណ៍ Champions League ក្រោមថ្វីដៃក្រុម Sevilla កាលពីថ្ងៃពុធកន្លងទៅ ប៉ុន្តែពួកគេនៅតែមានសង្ឃឹមថាក្រុម Man Utd នៅតែអាចមានឱកាសលើកពាន FA Cup បាន។

ចាប់ផ្តើមការប្រកួតភ្លាម ក្រុមទាំងពីរបានសម្រុកវាយបកគ្នាទៅវិញទៅមកយ៉ាងលឿនៗធ្វើឲ្យអ្នកទស្សនាមានការជក់ចិត្តជាខ្លាំង។ លុះនៅនាទីទី៣៧ កីឡាករខ្សែបម្រើ Nemanja Matic បានបញ្ជូនបាល់យ៉ាងស្អាតឲ្យកីឡាករ Romelu Lukaku តែតបញ្ចូលទី ជួយឲ្យក្រុម Man Utd នាំមុខមុននៅក្នុងតង់ទី១។ ក្រោយមក នៅនាទីទី៨៣ កីឡាករ Ashley Young បានលើកបាល់ Freekick យ៉ាងល្អធ្វើឲ្យកីឡាករ Nemanja Matic មានឱកាសតែតបញ្ចូលទីបន្ថែមមួយគ្រាប់ទៀត ជួយឲ្យក្រុម Man Utd ឈ្នះក្រុម Brighton ដោយលទ្ធផល ២ ទល់ ០៕

ខាងក្រោមជាវីដេអូ highlight ការប្រកួតកាលពីយប់មិញ៖ 

សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ
សកម្មភាពក្នុងការប្រកួតកាលពីយប់មិញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]