ភ្នំពេញ៖ តារាចម្រៀងប្រុសវ័យក្មេង ងួន ចាន់ដេវីត ទោះបីជាលោកទើបប្រឡូកក្នុងវិស័យសិល្បៈ មិនទាន់បានប៉ុន្មានឆ្នាំក្តី ក៏រូបលោកអាចទាញយកប្រជាប្រិយភាព ពីសំណាក់អ្នកគាំទ្រ មិនចាញ់ តារាផ្សេងៗ នោះឡើយ។

ជាក់ស្ដែង ពីមួយថ្ងៃទៅមួយថ្ងៃ លោកកាន់តែមានប្រជាប្រិយភាពខ្លាំងឡើងៗ ព្រោះរាល់គ្រប់បទចម្រៀង ដែលលោកច្រៀងសុទ្ធតែ ទទួលបានការគាំទ្រខ្លាំងមែនទែន ជាពិសេស ពីសំណាក់មិត្តយុវវ័យតែម្ដង ដែលនិយមបទរ៉េប ញាក់កន្ត្រាក់អារម្មណ៍។

ថ្វីត្បិតតែមើលទៅលោក ហាក់បីដូចជា រវល់មែនពិត ជាមួយនឹងការងារសិល្បៈ តែទោះជាយ៉ាងណា តាមបណ្ដាញសង្គម លោកតែងតែបង្ហាញមុខជារឿយៗផងដែរ។

យ៉ាងណាមិញ កាលពីប៉ុន្មាននាទីមុននេះ ដេវីត បានធ្វើឲ្យទស្សនិកជន អ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ លោកបានបង្ហោះរូបថ្មីមួយសន្លឹក ហើយនៅក្នុងរូបនោះ ចាប់អារម្មណ៍ជាងគេ គឺលើអាវរបស់លោកផ្ទាល់តែម្តង ថាតើពិតដែរទេ ដែលលោកបោះពុម្ព រូបខ្លួនឯងដាក់លើអាវ ហើយពាក់បែបនេះ?

ក្នុងនោះផងដែរ ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនខ្លះ បានចោទឡើងនូវសំណួរទាំងនេះ ព្រោះមើលទៅរូបលើអាវ ដែលលោកបានពាក់នោះ គឺពិតជាស្រដៀងនឹងរូបរបស់លោកខ្លាំងណាស់ ៕

តោះទៅទស្សនារូបភាពទាំងអស់គ្នា!

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត និងអាវដែលមានរូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត