ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា ពិធីការិនីសម្បូរវោហារ កញ្ញា សុភ័ក្រ កុសុម៉ា កំពុងទទួលបានប្រជាប្រិយភាពខ្លាំង មិនធម្មតានោះទេ នារយៈពេលចុងក្រោយនេះ។

ដោយសារ កញ្ញារូបស្រស់នេះ មានសមត្ថភាព ពិសេសក្នុងការសម្ដែង និងអាចច្រៀង បត់បែន បានគ្រប់ទម្រង់ ទើបធ្វើឲ្យហាងឆេងខ្លួន ហាក់ត្រូវប៉ាន់ជាមួយនឹងទីផ្សារបែបនេះ។

ជាក់ស្ដែង រាល់ពេល កុសុម៉ា ចេញសម្ដែងក្នុងកម្មវិធីតូចធំនានា រូបនាងតែងតែធ្វើឲ្យអ្នកទស្សនា មានស្នាមញញឹមសឹងគ្រប់គ្នា ហើយម្នាក់ៗពិតជាពេញចិត្ត នឹងសមត្ថភាពសម្ដែង ដ៏ក្រមិចក្រមើម របស់តារាស្រីរូបនេះ ជាខ្លាំង។

យ៉ាងណាមិញ បើទោះជាឧស្សាហ៍ឃើញនាង លេងសើចច្រើនបែបនេះ ពិតមែន តែក្រមុំ រូបស្រស់នេះ អាចធ្វើឲ្យប្រិយមិត្ត ស្រឡាំងកាំងក៏ថាបាន ព្រោះតែ ក្រៅពីចេះច្រៀង ភាសាកំណើតបានយ៉ាងពិរោះ ដៃគូរបស់ តាប៊ុយ រូបនេះ ក៏ចេះច្រៀង ចម្រៀងជាភាសាអង់គ្លេស យ៉ាងប៉ិនប្រសប់ មិនចាញ់តារាបរទេស ប៉ុន្មាននោះឡើយ ៕

ចង់ជ្រាបកាន់តែច្បាស់ តោះ ទស្សនាការបកស្រាយចម្រៀងបទ «Let Her Go» របស់ កុសុម៉ា ទាំងអស់គ្នា ៖ 

សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា
សុភ័ក្រ កុសុម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា