ភ្នំពេញ៖ កញ្ញា ហេង កែវនីតា ជាពិធីការិនីពូកែវោហារ ដែលមានរូបសម្រស់ស្រស់ស្អាត និងមានកេរ្តិ៍ឈ្មោះល្បីបោះសំឡេង ហើយនាងក៏ជាតារាស្រីមួយដួង ដែលតែងតែបង្កបរិយាកាសពោរពេញ ដោយភាពរីករាយទៅកាន់មនុស្សនៅជុំវិញខ្លួន និងមានអ្នកគាំទ្រជាច្រើនស្រលាញ់ចូលចិត្ត លើរូបនាងផងដែរ ។

យ៉ាងណាមិញ បច្ចុប្បន្នគេក៏សង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ ពិធីការិនី កញ្ញា ហេង កែវនីតា គឺកាន់តែមានរូបសម្រស់ស្រស់ស្អាតប្លែក ពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកឯ ការរៀបចំតុបតែងខ្លួនវិញ ក៏មានភាពស៊ិចស៊ី ប៉ុន្តែបង្កប់ដោយភាពថ្លៃថ្នូរ គួរឲ្យស្រលាញ់។ ជាពិសេស ស្នាមញញឹមរបស់នាង ពោរពេញដោយមន្តស្នេហ៍ និងភាពទាក់ទាញតែម្តង។  

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ស្រីស្អាត កញ្ញា កែវនីតា ក៏បានបង្ហោះរូបថតថ្មីមួយសន្លឹក នៅលើគណនីសង្គមរបស់នាងផ្ទាល់ ខណៈមើលទៅរូបសម្រស់របស់នាង គឺកាន់តែស្អាតជាងមុនច្រើនតែម្ដង បើទោះបីជា តួលេខនៃអាយុរបស់នាង ចេះតែរំកិលទៅមុខក្តី។

ទន្ទឹមនឹងនេះផងដែរ ក្នុងនោះ អ្នកលេងបណ្តាញសង្គម ក៏ដូចជាអ្នកគាំទ្រលើរូបនាងជាច្រើន ក៏បានសម្តែងការពេញចិត្ត សរសើរ និងស្រលាញ់ទៅលើរូបសម្ផស្ស របស់តារាស្រីរូបនេះផងដែរ ៕ 

ទស្សនារូបភាពខាងក្រោម៖ 

កញ្ញា ហេង កែវនីតា
កញ្ញា ហេង កែវនីតា
កញ្ញា ហេង កែវនីតា
ហេង កែវនីតា រូបថ្មីដែលស្អាតជាងមុនទៅទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា